ព័ត៌មានអន្ដរជាតិ
មេដឹកនាំកូរ៉េខាងជើង ផ្តល់រង្វាន់ដល់ទាហានដែលជួយរុស្ស៊ីប្រយុទ្ធជាមួយអ៊ុយក្រែន
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA កាលពីថ្ងៃទី២១ខែសីហាបានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានការគោរពកោតសសើរនិងផ្តល់រង្វាន់ជាសាធារណៈដល់ទាហានដែលបានប្រយុទ្ធជាមួយរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

នៅក្នុងពិធីមួយដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ លោក Kim បានសរសើរកងទ័ពក្រៅប្រទេស «ជាវីរបុរសដ៏អស្ចារ្យ» ដោយនិយាយថា ការប្រយុទ្ធរបស់ពួកគេបានបង្ហាញពីភាពរឹងមាំ និងភាពស្មោះត្រង់របស់កងទ័ពកូរ៉េខាងជើង។
ពិធីនេះរួមមានការដាក់កម្រងផ្កានៅជញ្ជាំងរំលឹកវិញ្ញាណក្ខន្ធទាហានដែលបានបាត់បង់ជីវិត ការប្រគុំតន្ត្រីសម្រាប់ទាហានវិលត្រឡប់មកវិញ និងពិធីជប់លៀងដែលមានការចូលរួមពីក្រុមគ្រួសារអ្នកស្លាប់។ នេះជាព្រឹត្តិការណ៍ចុងក្រោយបង្អស់ក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលផ្តល់កិត្តិយសដល់ទាហានកូរ៉េខាងជើងដែលបានដាក់ពង្រាយដើម្បីគាំទ្ររុស្ស៊ី។ មួយថ្ងៃមុននេះ លោក គីម ក៏បានជួបជាមួយកងទ័ពដែលឈរជើងនៅក្រៅប្រទេស និងផ្តល់កិត្តិយសដល់ទាហានកូរ៉េខាងជើងដែលបានស្លាប់នៅក្នុងប្រទេសអ៊ុយក្រែន។

ចារកម្មកូរ៉េខាងត្បូងប៉ាន់ប្រមាណថា ទាហានកូរ៉េខាងជើងប្រហែល ១៥,០០០ នាក់ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសរុស្ស៊ី ហើយយ៉ាងហោចណាស់ ៦០០នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធ។ ការទទួលស្គាល់កងកម្លាំងទាំងនេះគូសបញ្ជាក់ពីទំនាក់ទំនងកាន់តែស៊ីជម្រៅរបស់ក្រុងព្យុងយ៉ាងជាមួយនឹងក្រុងមូស្គូចំពេលមានជម្លោះកំពុងបន្ត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


