កីឡា
កីឡាការិនីបាល់ទះវៀតណាម ៣ នាក់ត្រូវបានស្នើឲ្យស៊ើបអង្កេតពីភេទ
កីឡាការិនីបាល់ទះជម្រើសជាតិវៀតណាម ៣ នាក់ត្រូវបានស្នើឲ្យមានការស៊ើបអង្កេតជុំវិញភេទរបស់ពួកគេដោយមានការសង្ស័យអំពីភេទប្រុស ឬក៏ស្រី ខណៈរូបរាងកាយរបស់ពួកគេស្ទើរតែបុរសទាំងស្រុង។

កីឡាការិនី Nguyen Thi Bich Tuyen អាយុ ២៥ ឆ្នាំ កម្ពស់ ១.៨៨ម៉ែត្រ លេងតួនាទីជាអ្នកវាយផ្តាច់ក្នុងក្រុមធំបាល់ទះជម្រើសជាតិនារីវៀតណាម។ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៥ តាមការផ្សាយរបស់កាសែត The Nations Thailand ថា កីឡាការិនីរូបនេះបានដកខ្លួនចេញពីក្រុមជម្រើសជាតិ វៀតណាម សម្រាប់ការចូលរួមប្រកួតកីឡាបាល់ទះជើងឯកនារីពិភពលោក Women’s Volleyball World Championship នៅប្រទេសថៃ ដែលត្រូវចាប់ផ្តើមប្រកួតនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥។
មានសេចក្តីរាយការណ៍ថា ប្រទេសថៃដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកនារីពិភពលោកបានស្នើទៅ សហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) ឲ្យស៊ើបអង្កេតជុំវិញភេទប្រុស ឬក៏ស្រី។ ទោះបីជាយ៉ាងណា សហព័ន្ធកីឡាបាល់ទះវៀតណាម បានប្រកាសថា កីឡាការិនី Nguyen Thi Bich Tuyen ដកខ្លួនពីក្រុមជម្រើសជាតិដោយសារបញ្ហាផ្ទាល់ខ្លួនប៉ុណ្ណោះ។

ជាមួយគ្នានេះ កីឡាការិនីបាល់ទះវៀតណាមអាយុក្រោម២១ឆ្នាំ ចំនួន ២ នាក់ ត្រូវបានធ្វើតេស្តនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះជើងឯកនារីពិភពលោកអាយុ ២១ ឆ្នាំ (U21 Women’s Volleyball Championship ) ដែលទើបបានបញ្ចប់ទៅកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៥ នៅប្រទេសឥណ្ឌូណេស៊ី។
កីឡាការិនី Dang Thi Hong អាយុ១៩ឆ្នាំ កម្ពស់ ១.៧០ម៉ែត្រ លេងតួនាទីជាអ្នកវាយផ្តាច់ស្លាបឆ្វេង និង កីឡាការិនី Nguyen Phuong Quynh អាយុ២០ឆ្នាំ កម្ពស់ ១.៧៧ម៉ែត្រ លេងតួនាទីជាអ្នកបិទការពារកណ្តាល មិនមានឈ្មោះលេងទល់នឹងក្រុមជម្រើសជាតិនារីព័រតូរីកូ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៥ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទះពិភពលោក FIVB បានស៊ើបអង្កេត និងកំពុងពិនិត្យលើករណីនេះ។

ករណីភេទនេះកើតមានចម្រូងសម្រាសញឹកញាប់ក្នុងវិស័យកីឡា សូម្បីតែព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលជាកីឡាកម្រិតកំពូលនៅលើពិភពលោកក៏មានដែរ។ ជាទូទៅត្រូវបានគេមើលឃើញពីរាយកាយដូចជាមនុស្សប្រុសសុទ្ធសាធ ប៉ុន្តែជាប្រភេទស្រី ដោយសារអ័រម៉ូនជាបុរស៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


