KPT+
Jill Biden ជំទាវទី១របស់សហរដ្ឋអាមេរិក មានសមាសភាពមិនធម្មតា
ក្រោយជ័យជម្នះរបស់ Joe Biden ក្លាយជាប្រធានាធិបតីទី ៤៦ នៃសហរដ្ឋអាមេរិក លោកស្រី Jill Biden ដែលជាភរិយាក៏បានក្លាយជាជំទាវទីមួយ។

តើលោកអ្នកបានស្គាល់ពីសមាសភាពលោកស្រី Jill Biden ប៉ុណ្ណាដែរ?
តើ Jill Biden មានអាយុប៉ុន្មាន ហើយនាងរៀបការជាមួយ Joe Biden នៅពេលណា?
លោកស្រី Jill Biden មានឈ្មោះពេញ Jill Tracy Jacobs កើតនៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ១៩៥១ នៅក្រុង Hammonton រដ្ឋ New Jersey ដែលជាទីក្រុងល្បីល្បាញបំផុតរបស់សហរដ្ឋអាមេរិកខាងផលិតផ្លែប៊្លូបឺរី។ ទោះយ៉ាងណា លោកស្រីមិនបានរស់នៅស្រុកកំណើតនោះទេ ដោយស្រ្តីរូបនេះបានធំធាត់ឡើងនៅក្រុង Willow Grove រដ្ឋ Pennsylvania ។

លោកស្រីនិងស្វាមីរៀបការ ៤៣ ឆ្នាំមកហើយ តាំងពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ១៩៧៧ ពោលគឺ ២ ឆ្នាំបន្ទាប់ពីពួកគេជួបគ្នានៅក្នុងការណាត់មិនបានព្រៀងទុកមួយ ដែលរៀបចំដោយបងប្រុសរបស់ Biden គឺលោក Frank ។ Frank ចូលចិត្ត Jill ពេលគាត់ជួបនាងកាលរៀននៅសាកលវិទ្យាល័យ Delaware ជាមួយគ្នា។ នេះជាអាពាហ៍ពិពាហ៍ទី ២ របស់លោកស្រី Jill ដែលលើកទី១ លោកស្រីបានរៀបការជាមួយលោក Bill Stevenson តែបែកបាក់គ្នាកាលពីឆ្នាំ ១៩៧៤។
តើ Jill Biden មានកូនទេ?

Jill និង Joe Biden មានកូនស្រីតែមួយគត់គឺ Ashley Blazer Biden ដែលសព្វថ្ងៃនាងមានអាយុ ៣៩ ឆ្នាំ និងជាសកម្មជនសង្គម ក៏ជាអ្នករចនាម៉ូដផងដែរ។ ក្រោយស្វាមីភរិយានេះរៀបការ Jill Biden ក៏ក្លាយជាម្ដាយចុងកូនប្រុសទាំងពីររបស់លោក Biden គឺ Joseph “ Beau” Biden និង Robert Hunter Biden។ កូនប្រុសពីរនាក់នេះ ជាកូនៗ ជាមួយភរិយាមុន លោកស្រី Neilia Hunter ។ លោកប្រធានាធិបតីរូបនេះ មានកូន ៣ នាក់ជាមួយអតីតភរិយា ប៉ុន្តែនាងនិងកូនស្រីតូចឈ្មោះ Naomi Christina Biden បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ ១៩៧២។ រីឯកូនប្រុសច្បង Joseph “ Beau” Biden ទទួលមរណភាពនៅវ័យ ៤៦ ឆ្នាំ ក្នុងឆ្នាំ ២០១៥ គឺ ២ ឆ្នាំបន្ទាប់ពីត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកខួរក្បាល។
តើការងាររបស់លោកស្រី Jill Biden គឺជាអ្វី?

លោកស្រី Jill Biden ជាសាស្ត្រាចារ្យមួយរូបនៅសាកលវិទ្យាល័យ។
លោកស្រីបានទទួលសញ្ញាបត្របណ្ឌិតផ្នែកអប់រំពីសាកលវិទ្យាល័យ Delaware ក្នុងឆ្នាំ ២០០៧។ ជំទាវរូបនេះ ធ្លាប់បានបង្រៀនតាំងពីទសវត្សឆ្នាំ ១៩៧០ មកម្លេះ ក្រោយបញ្ចប់បរិញ្ញាបត្រ។
មុនពេលបោះឆ្នោតអាណត្តិថ្មី ឆ្នាំ ២០២០ Jill ធ្វើការនៅវិទ្យាល័យ មហាវិទ្យាល័យសហគមន៍ និងមន្ទីរពេទ្យវិកលចរិតពួកជំទង់ ហើយមានផែនការវិលត្រឡប់មកបំពេញតួនាទីជាសាស្រ្តាចារ្យភាសាអង់គ្លេសនៅសាកលវិទ្យាល័យរដ្ឋ Virginia Community College (NOVA) ប្រសិនបើលោក Joe Biden ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីអាមេរិក ដោយហេតុថាលោកស្រីធ្លាប់បង្រៀនភាសាអង់គ្លេសនៅសាកលវិទ្យានេះ ពេញមួយអាណត្តិរបស់ខ្លួន កាលពីជាប់ជាជំទាវទី ២ របស់សហរដ្ឋអាមេរិកក្នុងពេលលោក បារ៉ាក់អូបាម៉ាកាន់តំណែង ដែលពេលនោះស្វាមីលោកស្រីជាអនុប្រធានាធិបតី៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ METRO
ចុចអាន៖ មូលហេតុ ៥ យ៉ាងដែលលោក Joe Biden ឈ្នះសំឡេងឆ្នោតគគ្រឹកគគ្រេង
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៥ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


