ព័ត៌មានអន្ដរជាតិ
លោក បៃដិន វះកាត់ដំបៅមហារីកស្បែក បានដោយជោគជ័យ ក្នុងវ័យ៨២ឆ្នាំ
អ្នកនាំពាក្យបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កាលពីពេលថ្មីៗនេះលោក ចូ បៃដិន បានទទួលការវះកាត់ដើម្បីយកកោសិកាមហារីកចេញពីស្បែករបស់គាត់បានដោយជោគជ័យ ត្រឹមតែប៉ុន្មានខែបន្ទាប់ពីត្រូវគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកក្រពេញប្រូស្តាតធ្ងន់ធ្ងរ។

អ្នកនាំពាក្យមិនបានលម្អិតថា តើការវះកាត់បានកើតឡើងនៅពេលណានោះទេ ខណៈដែលវីដេអូផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណែតបង្ហាញអតីតប្រធានាធិបតីអាមេរិក វ័យ ៨២ ឆ្នាំ មានស្នាមនៅលើថ្ងាស។
ការវះកាត់ Mohs គឺជានីតិវិធីមួយដែលស្រទាប់ស្តើងនៃស្បែកត្រូវបានយកចេញ និងពិនិត្យក្រោមមីក្រូទស្សន៍ រហូតទាល់តែគ្រូពេទ្យមើលមិនឃើញសញ្ញានៃកោសិកាមហារីកស្បែក។ ជាធម្មតាវាត្រូវបានគេប្រើដើម្បីព្យាបាលដំបៅមហារីកដែលបានត្រលប់មកវិញបន្ទាប់ពីការព្យាបាលពីមុន លូតលាស់លឿន ឬស្ថិតនៅក្នុងតំបន់សំខាន់ៗដូចជាមុខ ដៃ ឬប្រដាប់ភេទ។
រម្លឹកទៅកាន់នៅឆ្នាំ ២០២៣ ខណៈពេលដែលលោកប្រធានាធិបតី បៃដិន មានដំបៅមួយត្រូវបានដកចេញពីទ្រូងរបស់គាត់ ដែលក្រោយមកបានធ្វើតេស្តវិជ្ជមានចំពោះជំងឺមហារីកកោសិកាដែលគេហៅថា basal ។ នៅពេលនោះ លោកវេជ្ជបណ្ឌិត Kevin O’Connor ដែលបម្រើការជាគ្រូពេទ្យរបស់ Biden នៅសេតវិមាន បាននិយាយថា ជាលិកាមហារីកទាំងអស់ត្រូវបានដកចេញដោយជោគជ័យ ហើយលោកនឹងនៅតែបន្តតាមដានរោគសើស្បែក។
គួរបញ្ចាក់ដែរថា អតីតប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅក្នុងខែឧសភា ជាមួយនឹងទម្រង់នៃជំងឺមហារីកក្រពេញប្រូស្តាតធ្ងន់ធ្ងរ ដែលបានរាលដាលដល់ឆ្អឹង។ ក្រោយមក លោកបានប្រាប់សារព័ត៌មាន CNN ថា ខ្លួនបានចាប់ផ្តើមប្រើថ្នាំគ្រាប់ដើម្បីព្យាបាលជំងឺមហារីក ដូច្នេះសូមកុំឲ្យគ្រប់គ្នាព្រួយបារម្ភសុខភាពរបស់លោក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វត្តមានរបស់ត្រាំ បញ្ចប់ពាក្យចចារ៉ាមថា លោកទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


