Connect with us

ព័ត៌មានជាតិ

ត្រាំ៖ ចិន​ត្រូវតែផ្គត់ផ្គង់រ៉ែកម្រទៅអាមេរិក បើមិនដូច្នោះទេ ត្រូវរងពន្ធ ២០០ ភាគរយ

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្ដងទៀត បាន​គំរាមកំហែងដំឡើងពន្ធលើទំនិញចិន​ដល់ ២០០ ភាគរយ ប្រសិនបើចិន​បរាជ័យក្នុងការផ្គត់ផ្គង់​មេដែក​កម្រ​ទៅសហរដ្ឋ​អាមេរិក​​ឱ្យ​បានទៀងទាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែងនៅ​សេតវិមានកាលពីថ្ងៃចន្ទ ក្នុងអំឡុង​កិច្ចប្រជុំជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung លោក ​ត្រាំ បាន​និយាយថា៖ «ពួកគេ (ចិន​) ត្រូវតែ​ផ្គត់ផ្គង់​​មេដែកកម្រឱ្យយើង។ ​បើសិន​ពួកគេមិនផ្តល់​ទេ នោះយើងនឹង​ដាក់ពន្ធគេដល់ ២០០ ភាគរយ»។ ​

លោក ត្រាំ បានទទួលស្គាល់ថា វិធានការខ្លាំងៗបែបនេះនឹងអាចបញ្ឈប់ពាណិជ្ជកម្មជាមួយចិនប្រកបដោយប្រសិទ្ធភាព ​ហើយវាអាច​នឹង​ធ្វើឡើង​ប្រសិនបើចាំបាច់។ ​

មែនទែនទៅ រ៉ែកម្រ រួមទាំងមេដែកកម្រ គឺជាលោហធាតុដែលមានសារៈសំខាន់សម្រាប់បច្ចេកវិទ្យាទំនើបៗ រួមទាំងស្មាតហ្វូន ទួរប៊ីនខ្យល់ រថយន្តអគ្គិសនី អវកាស និង​គ្រឿង​យោធា ជាដើម​។ ​​

គេមើលឃើញថា​ ចិនគឺជា​ប្រទេស​នាំមុខគេលើ​ពិភពលោកក្នុងការផលិត និងកែច្នៃរ៉ែកម្រ ​ខណៈសហរដ្ឋអាមេរិក​ពឹងផ្អែកលើការនាំចូល។ ​ក្រោយសង្រ្គាមពាណិជ្ជកម្មផ្ទុះឡើងខ្លាំងនៅឆ្នាំនេះ ជាពិសេស​ក្រោយ​លោក ត្រាំ ប្រកាសពន្ធគយបដិការនៅដើមខែមេសា ចិន​បាន​ចាត់វិធានការសងសឹកផ្សេងៗ រួមទាំងការរឹតត្បឹតការនាំចេញរ់ែកម្រ។

​បញ្ហារ៉ែនេះ បាន​ក្លាយជាចំណុចស្នូលមួយសម្រាប់ការចរចាពាណិជ្ជកម្មចិន-អាមេរិក ក្រោមបរិបទពន្ឌខ្ពស់ ដែលអាមេរិកដាក់លើចិន ១៤៥ ភាគរយ ហើយចិន​វាយបកទៅវិញដល់ ១២៥ ភាគរយ។ ភាគីទាំង២ បាន​ព្រមព្រៀងនៅ​ថ្ងៃទី ១២ ខែសីហា លើការទម្លាក់ពន្ធ​ ១១៥ ភាគរយ ទាំងសងខាង ​រយៈពេល ៩០ ថ្ងៃ ហើយមុនកាលកំណត់នៅខែសីហា​ចូលជាធរមាន លោក​ ត្រាំ បាន​ប្រកាសពន្យារពេល ៩០ ថ្ងៃ ជាថ្មី។

ការគំរាមចុង​ក្រោយ​របស់លោក ត្រាំ ធ្វើឡើងចំពេលដែលចិន និងអាមេរិក បន្តចរចាពាណិជ្ជកម្មគ្នា ដោយ​មិន​ទានសម្រេចទម្លាក់អត្រាពន្ធជាដុំកំភួន ដូចជាការទម្លាក់ពន្ធឱ្យទាបជាអចិន្រ្តៃយ៍នៅឡើយទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម