ព័ត៌មានអន្ដរជាតិ
ប្រទេសអឺរ៉ុបខ្លះអាចនឹងប្រើវ៉ាក់សាំងកូវីដ-១៩ដូសទី២ ខុសពីដូសទី១ ព្រោះវិបត្តិ AstraZeneca
បណ្តាប្រទេសនៅតំបន់អឺរ៉ុបមួយចំនួនកំពុងពិចារណារចាក់វ៉ាក់សាំងកូវីដ-១៩លាយចម្រុះគ្នាដល់ពលរដ្ឋដែលបានចាក់វ៉ាក់សាំង AstraZeneca លើកទី១រួចរាល់រាល់។ នេះជាសកម្មភាពមិនធ្លាប់មានពីមុនដែលបង្ហាញពីការប្រឈមរបស់រដ្ឋាភិបាលលកំពុងព្យាយាមទប់ស្កាត់ការកើនឡើងកូវីដ-១៩។
កម្មវិធីចាក់វ៉ាក់សាំងបានជួបវិបត្តិ បន្ទាប់ពីមានរបាយការណ៍មួយចំនួនតូចពីអ្នកចាក់វ៉ាក់សាំង AstraZeneca មានបញ្ហាឈាមកកដ៏កម្រ ដែលជំរុញឲ្យប្រទេសមួយចំនួនបានផ្អាកប្រើប្រាស់ដើម្បីការពារទុកជាមុន។
មន្ត្រីជាន់ខ្ពស់នៅទីភ្នាក់ងារវេជ្ជសាស្ត្រអឺរ៉ុប (EMA) បាននិយាយក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយនៅអង្គារ៍ថា មានទំនាក់ទំនងរវាងវ៉ាក់សាំង និងឈាមកកដ៏កម្រនៅក្នុងខួរក្បាល ប៉ុន្តែលទ្ធភាពបង្កនៅមិនទាន់ដឹងច្បាស់។

ក្រោយមក EMA បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការត្រួតពិនិត្យមើលរបស់ខ្លួនទៅលើវ៉ាក់សាំងបានកំពុងដំណើរការ។ ខ្លួននឹងធ្វើបច្ចុប្បន្នភាពអំពីការស៊ើបអង្កេតរបស់ខ្លួនបន្ថែមទៀតនៅរសៀលថ្ងៃពុធ។
ក្រុមហ៊ុនវ៉ាក់សាំង AstraZeneca បាននិយាយថា ការសិក្សាស្រាវជ្រាវរបស់ខ្លួនកន្លងមករកមិនឃើញហានិភ័យនៃករណីឈាមកកទេ ដោយសារវ៉ាក់សាំង រាប់លានដូសត្រូវបានប្រើប្រាស់ទូទាំងពិភពលោក។
ខណៈប្រទេសជាច្រើននៅបន្តប្រើវ៉ាក់សាំងនេះ ក៏មានប្រទេសខ្លះបានរឹតត្បិតចំពោះអាយុដែលត្រូវចាក់។
ករណីនេះបានធ្វើឲ្យរដ្ឋាភិបាលឈឺក្បាលចំពោះអ្វីដែលត្រូវដោះស្រាយចំពោះមនុស្សដែលទទួលបានការចាក់វ៉ាក់សាំង AstraZeneca លើកទី១រួចហើយ ប៉ុន្តែមិនមានសិទ្ធិទទួលបានស្ថិតក្រោមច្បាប់ថ្មី។
នៅពេលមួយចំនួនតូចប្រៀបធៀបនឹងចំនួនរាប់លានដូសត្រូវបានចាក់ទូទាំងតំបន់ ការសម្រេចចិត្តពិតជាមានសារៈសំខាន់ ពីព្រោះវាមិនត្រូវសាកល្បងលើមនុស្សនៅក្នុងដំណាក់កាលចុងក្រោយទេ។
រាល់ការបង្វែរទៅរកការអនុញ្ញាតទីផ្សាររបស់ EMA ក៏នឹងត្រូវបានពិចារណាថាជា«ការប្រើប្រាស់ស្លាកបិទ»ដែលមានន័យថា វាមិនត្រូវបានអនុម័តដោយនិយតករ និងទុកឲ្យប្រទេសនីមួយៗទទួលខុសត្រូវចំពោះផលប៉ះពាល់ដែលអាចកើតមាន។
អ្នកជំនាញមួយចំនួននិយាយថា ពីព្រោះតែវ៉ាក់សាំងទាំងអស់ផ្តោតលើប្រូតេអ៊ីនពីក្រៅខ្លាំងដូចគ្នា ពួកគេអាចនឹងធ្វើការរួមគ្នាដើម្បីបណ្តុះបណ្តាលរាងកាយដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស។ មិនមានភស្តុតាងណាថា វាអាចនឹងមានប្រសិទ្ធភាពឡើយ។
អាល្លឺម៉ង់ជាប្រទេសអឺរ៉ុបទី១បានលើកឡើងកាលពីថ្ងៃទី១ ខែមេសថា មនុស្សអាយុក្រោម៦០ឆ្នាំដែលចាក់វ៉ាក់សាំង AstraZeneca ដូសទី១រួចហើយគួរចាក់វ៉ាក់សាំងផ្សេងសម្រាប់ដូសទី២។
ប្រទេសន័រវែសនឹងសម្រេចថាតើបន្តប្រើវ៉ាក់សាំង AstraZeneca ឬជម្រើសផ្សេងត្រឹមថ្ងៃទី១៥ ខែមេសា។
ប្រទេសអង់គ្លេសបាននិយាយកាលពីឆ្នាំមុនថា ខ្លួននឹងអនុញ្ញាតឲ្យប្រជាជនទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ផ្សេងគឺជារឿងកម្រ ប៉ុន្តែខ្លួនមិនទាន់ត្រូវធ្វើទេ។
ប្រទេសហ្វាំងឡង់ដែលបានបន្តប្រើវ៉ាក់សាំង AstraZeneca ចាប់ពីថ្ងៃទី២៩ ខែមីនា ប៉ុន្តែប្រទេសនេះនឹងចាក់មនុស្សអាយុចាប់ពី៦៥ឆ្នាំឡើង បាននិយាយថា ខ្លួននឹងរង់ចាំសេចក្តីសន្និដ្ឋានរបស់ EMA មុនពេលធ្វើការសម្រេចអនុសាសន៍មួយ។ ប្រទេសនេះនឹងចាប់ផ្តើមចាក់ដូសទី២នៅពាក់កណ្តាលខែមេសា។
ក្នុងប្រទេសបារាំងដែលវ៉ាក់សាំងឥឡូវនេះចាក់លើមនុស្សអាយុ៥៥ឆ្នាំឡើង បញ្ហានេះប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់។
យោងតាមប្រភពពីរដែលបានដឹងពីផែនការរបស់ស្ថាប័នថា ស្ថាប័នប្រឹក្សាសុខភាពកំពូលដែលទទួលបន្ទុកកំណត់ការប្រើប្រាស់វ៉ាក់សាំង Haute Autorité de la Santé (HAS) ក៏កំពុងពិចារណាលើវ៉ាក់សាំង mRNA ដែលផលិតដោយក្រុមហ៊ុន Pfizer-BioNTech ឬ Moderna សម្រាប់ជាការចាក់ដូសទី២។
ទោះជាយ៉ាងណា ការសម្រេចចិត្តផ្លូវការនៅមិនទាន់ធ្វើឡើយ ខណៈអ្នកជំនាញរង់ចាំទិន្នន័យបន្ថែម ជាពិសេសពីចក្រភពអង់គ្លេស។ ប្រទេសបារាំងមានពេលរហូតដល់ដើមខែឧសភា ដែលមានរយៈពេល១២សប្តាហ៍ បន្ទាប់ពីដូសទី១ត្រូវបានចាក់រួច៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


