ព័ត៌មានអន្ដរជាតិ
អង់គ្លេស ក៏ប្រកាសបញ្ជូនយន្តហោះចម្បាំងទៅប៉ូឡូញ ដើម្បីទប់ទល់ជាមួយរុស្ស៊ីដែរ
ក្លិនសង្គ្រាមលោកលើកទី៣ចាប់ផ្តើមធុំៗជាបណ្តើរហើយ បន្ទាប់ពីចក្រភពអង់គ្លេសប្រកាសពីការបញ្ជូនយន្តហោះចម្បាំងទៅប្រទេសប៉ូឡូញ ដើម្បីទប់ទល់ជាមួយរុស្ស៊ី ខណៈថ្មី បារាំង ក៏ប្រកាសពីការបញ្ជូនយន្តហោះពិឃាដទៅកាន់រដ្ឋជាសមាជិកអង្គការណាតូ មួយនេះរួចហើយផងដែរ។

អំឡុងកិច្ចសម្ភាសជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ៤អង់គ្លេសនិងត្រូវបានយកមកផ្សាយដោយគេហទំព័រ Daily Star នៅថ្ងៃចន្ទទី១៥ខែកញ្ញាឆ្នាំ២០២៥, នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងឡុងដ៍ នឹងជួយការពារមេឃប៉ូឡូញបន្ថែមទៀត បន្ទាប់ពីការលុកលុយយ៉ាងគឃ្លើនពីសំណាក់យន្តហោះគ្មានមនុស្សបើករុស្ស៊ី កាលពីសប្តាហ៍មុន។
លោក Starmer និយាយថា វារឿងដ៏ត្រឹមត្រូវក្នុងការធ្វើបែបនេះ ហើយវានឹងមិនត្រូវឡើយបើសិនជានៅស្ងៀមចំពោះទង្វើឃ្លានពានរបស់រុស្ស៊ី។ ទីតាំងអង់គ្លេសក៏ដូចជា EU នៅទីក្រុងកៀវ ក៏ត្រូវលោកពូទីន វាយប្រហារដែរកាលពីប៉ុន្មានសប្តាហ៍មុន។ ច្បាស់ណាស់ រុស្ស៊ីកំពុងបានដៃវាយប្រហាររឹតខ្លាំង ហើយវាជារឿងសំខាន់ដែលណាតូ ត្រូវពួតដៃគ្នា។

ទោះបីជាយ៉ាងណាក៏ដោយ លោក Starmer មិនប្រាប់លម្អិតឡើយថាតើអង់គ្លេសនឹងបញ្ជូនយន្តហោះទៅប៉ុន្មានគ្រឿង ឬក៏បញ្ជូនទៅនៅពេលណា។
មុននេះ ទីក្រុងប៉ារីស ក៏ប្រកាសពីការដាក់ពង្រាយយន្តហោះចម្បាំង Rafale ចំនួន៣គ្រឿងទៅកាន់ប្រទេសប៉ូឡូញដែរ ដើម្បីជួយការពារដែនអាកាស បន្ទាប់ពីមានការលុកលុយរបស់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីម្តងហើយម្តងទៀត។

ប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយថា «បន្ទាប់ពីការលុកលុយរបស់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីទៅកាន់ប្រទេសប៉ូឡូញ ខ្ញុំបានសម្រេចចិត្តដាក់ពង្រាយយន្តហោះចម្បាំង Rafale ចំនួន៣គ្រឿង ដើម្បីរួមចំណែកដល់ការការពារដែនអាកាសប៉ូឡូញ និងស្លាបខាងកើតរបស់អង្គការណាតូជាមួយសម្ព័ន្ធមិត្តរបស់យើង»។
ចំណាត់ការនេះ កើតឡើងបន្ទាប់ពីប៉ូឡូញ បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីជាច្រើនគ្រឿង ដែលរំលោភលើដែនអាកាសរបស់ខ្លួន។ សម្ព័ន្ធមិត្តណាតូ រួមទាំងហូឡង់ អាល្លឺម៉ង់ និងអ៊ីតាលី បានជួយក្នុងប្រតិបត្តិការនោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូឡូញអនុញ្ញាតឲ្យណាតូ ចល័តទ័ពលើដីរបស់ខ្លួន ក្រោយយន្តហោះគ្មានមនុស្សបើករុស្ស៊ី រំលោភដែនអាកាស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


