ព័ត៌មានអន្ដរជាតិ
ប៉ូឡូញអនុញ្ញាតឲ្យណាតូ ចល័តទ័ពលើដីរបស់ខ្លួន ក្រោយយន្តហោះគ្មានមនុស្សបើករុស្ស៊ី រំលោភដែនអាកាស
ក្រោយយន្តហោះគ្មានមនុស្សបើករុស្ស៊ីហោះលើដែនអាកាសរបស់ប្រទេសប៉ូឡូញ ពេលនេះរដ្ឋាភិបាលទីក្រុងវ៉ាសូវី បានបើកភ្លើងបៃតងឲ្យអង្គការណាតូ ចល័តទ័ពនៅក្នុងទឹកដីរបស់ខ្លួនហើយ។

ការអះអាងនេះគឺចេញពីការិយាល័យសន្តិសុខជាតិប៉ូឡូញ (BBN) ដែលថែមទាំងបញ្ជាក់យ៉ាងច្បាស់ថា វាគឺជាបញ្ជារបស់លោកប្រធានាធិបតី Karol Nawrocki។
យោងតាមគេហទំព័រ Notes From Poland ផ្សាយកាលពីថ្ងៃអាទិត្យទី១៤ខែកញ្ញាឆ្នាំ២០២៥, BBN គូសបញ្ជាក់ថា លោកប្រធានាធិបតីបានចុះហត្ថលេខាលើសេចក្តីសម្រេច បើកភ្លើងបៃតងសម្រាប់វត្តមានកងកម្លាំងបរទេសមកពីអង្គការណាតូ ឈរលើដីប៉ូឡូញ ក្នុងការពង្រឹងសន្តិសុខប្រទេសក្រោមប្រតិបត្តិការ Sentry ខាងកើត។
ទោះបីជាយ៉ាងណាក៏ដោយ BBN មិនផ្តល់ព័ត៌មានលម្អិតអំពីការចល័តកងកម្លាំងបរទេសនៅក្នុងប្រទេសប៉ូឡូញទេ ដោយថាសេចក្តីសម្រេចលោកប្រធានាធិបតី គឺមានកម្រិត។

សូមជម្រាបជាថ្មី ចន្លោះពីថ្ងៃអង្គារនិងថ្ងៃពុធសប្តាហ៍មុន យន្តហោះគ្មានមនុស្សបើករុស្ស៊ីចំនួន១៩គ្រឿង បានរំលោភដែនអាកាសប៉ូឡូញ ដែលត្រូវទីក្រុងវ៉ាសូវី ចាត់ទុកថា ជាការបង្កហេតុដោយចេតនា។
ក្នុងនោះយន្តហោះគ្មានមនុស្សបើកចំនួន ៣គ្រឿងត្រូវបានបាញ់ទម្លាក់។ យ៉ាងណាមិញ រុស្ស៊ីបដិសេធថា ខ្លួនមិនបានកំណត់គោលដៅលើប៉ូឡូញដោយចេតនាទេ ដោយក្រសួងការពារជាតិរបស់រុស្ស៊ីប្រកាសថា យន្តហោះមិនបានចូលដល់ទឹកដីប៉ូឡូញឡើយ។
រឿងនេះបង្កឲ្យមានភាពតានតឹងខ្លាំង ធ្វើឲ្យគេបារម្ភថាអាចផ្ទុះជម្លោះធំ ឈានដល់សង្គ្រាមលោកលើកទី៣ ហើយប្រទេសប៉ូឡូញនេះផ្ទាល់ ក៏ជំរុញឲ្យអង្គការណាតូ ពិនិត្យមើលលទ្ធភាពនៃការប្រើមាត្រា៥ដែរ។

ជុំវិញបញ្ហានេះ ប្រធានាធិបតីបារាំង Emmanuel Macron ក៏ប្រកាសកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១១ខែកញ្ញាដែរថា ប្រទេសរបស់លោកនឹងដាក់ពង្រាយយន្តហោះចម្បាំង Rafale ចំនួន៣គ្រឿងទៅកាន់ប្រទេសប៉ូឡូញ ដើម្បីជួយការពារដែនអាកាស បន្ទាប់ពីមានការលុកលុយរបស់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីម្តងហើយម្តងទៀត។
ចំណែក សមាជិកណាតូផ្សេងទៀតក៏កំពុងរៀបចំពង្រឹងខែលការពារនៅតាមបណ្តោយភូមិភាគខាងកើតរបស់សម្ព័ន្ធភាពផងដែរ។ រដ្ឋមន្ត្រីការពារជាតិរបស់ចក្រភពអង់គ្លេស លោក John Healy បានប្រាប់ថា ទីក្រុងឡុងដ៍កំពុងពិនិត្យមើលវិធានការបន្ថែម ខណៈដែលអាល្លឺម៉ង់បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានពង្រឹងអង្គភាពការពារដែនអាកាសរបស់ខ្លួននៅក្នុងប្រទេសប៉ូឡូញរួចហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Rubio និយាយធូរខ្សុយ រឿងដ្រូនរុស្ស៊ីរំលោភដែនអាកាសប៉ូឡូញ ខណៈអឺរ៉ុបប្រតិកម្មបែកខ្ទិះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


