Connect with us

ព័ត៌មានអន្ដរជាតិ

៤ខេត្តនៅថៃ ប្រឈមបាក់ដីនិងទឹកជំនន់ ខណៈ បាងកក ប្រុងជើងការខ្ពស់

បានផុស

នៅ

យោងតាម khaosod មជ្ឈមណ្ឌលប្រតិបត្តិការគ្រោះមហន្តរាយភូមិសាស្ត្រ នៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន (MNRE) កាលថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ បានចេញការព្រមានពីការរអិលបាក់ដី និងទឹកជំនន់វាយប្រហារភ្លាមៗ ដោយសារភ្លៀងនៅតែបន្តធ្លាក់ខ្លាំង នៅក្នុងខេត្តចំនួន ៤ ជាពិសេសនោះគឺទីក្រុងបាងកកត្រូវតែប្រុងជើងការខ្ពស់ដូចគ្នា។

រូបភាព៖khaosod
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមនាយកដ្ឋានឧតុនិយម ការព្យាករណ៍អាកាសធាតុរយៈពេល ២៤ ម៉ោង បានបង្ហាញពីភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តចំនួន៤ដែលត្រូវប្រុងប្រយ័ត្ន មានដូចជា ខេត្ត តាក, កាចាណាបុរី, លបបុរី និងត្រាត ជាពិសេសនោះគឺទីក្រុងបាងកកផ្ទាល់ ក៏រងការវាយប្រហារពីជំននទឹកភ្លៀងនេះដូចគ្នា។

យ៉ាងណា ក៏មិនត្រឹមតែខេត្តចំនួន៥ខាងលើនោះទេ សូម្បីតែតំបន់ជុំវិញ ព្រមទាំងតំបន់ភាគខាងកើត ជាពិសេសនៅខេត្ត Buriram, Surin, Sisaket, និងតំបន់ជុំវិញខេត្ត Prachinburi និង Chanthaburi ក៏ត្រូវប្រុងជើងខ្ពស់ដែរ។

នេះ​ក៏​ព្រោះ​តែ​ខ្យល់​មូសុង​កំពុង​ឆ្លងកាត់​តំបន់​កណ្តាល ភាគ​ខាងកើត និង​ភាគ​ឦសាន​ក្រោម ចូល​តំបន់​សម្ពាធ​ទាប​ខ្លាំង​លើ​សមុទ្រ​ចិន​ខាងត្បូង។ ខ្យល់មូសុងនិរតី ដែលកំពុងវាយលុកលើសមុទ្រ Andaman និងឈូងសមុទ្រថៃ កំពុងមានកម្លាំងខ្លាំង ទើបបណ្ដាលឲ្យមានជំនន់ទឹកភ្លៀង ព្រមទាំងការបាកដីកើតឡើង។

ហេតុដូច្នេះហើយ អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​តំបន់បាន​ជំរុញប្រជាពលរដ្ឋនៅតំបន់ទាំងនេះ ត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នៃភ្លៀងធ្លាក់ខ្លាំង និងភ្លៀងធ្លាក់កក់កុញ។ នេះអាចនាំឲ្យមានទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី ជាពិសេសនៅតំបន់ភ្នំក្បែរផ្លូវទឹក និងដីទំនាបជាដើម៕

រូបភាព៖khaosod

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ បើក​ដំណើរ​ការ​ជើង​ហោះ​ហើរ​ វែង​បំផុត​លើ​លោក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម