ព័ត៌មានជាតិ
តំណាងឧស្សាហកម្មម៉ូដសម្លៀកបំពាក់ពីកម្ពុជាចូលរួមកិច្ចប្រជុំកំពូលម៉ូត BRICS+ ពិភពលោក
តំណាងប្រទេសជាង ៦0 មកពីប្រទេសចិន ប្រេស៊ីល អាហ្វ្រិកខាងត្បូង កម្ពុជា និងម៉ាល់តា បានចូលរួមក្នុងកិច្ចប្រជុំកំពូលម៉ូត BRICS+ ស្តីពីការបរិវត្តកម្មម៉ូដនៅក្នុងពិភពលោក ដែលរៀបចំឡើងរយៈពេល ៣ ថ្ងៃ នៅសាលប្រគុំតន្រ្តី Zaryadye នាទីក្រុងមូស្គូ ប្រទេសរុស្សី។
ក្នុងចំណោមវាគ្មិនអន្តរជាតិមាន លោក Ryan Drewe Taylor នាយកច្នៃប្រឌិតនៃ Drewe Taylor Designs តំណាងឱ្យកម្មវិធីសប្តាហ៍អ្នកឌីហ្សាញរាជធានីភ្នំពេញ។
ថ្លែងក្នុងវេទិកា “ពីក្រៅបណ្តាញទៅអនឡាញ និងត្រឡប់មកវិញ៖ ទម្រង់នៃការលក់កំពុងនាំមុខគេនាពេលបច្ចុប្បន្ននេះ” លោក Taylor បានលើកឡើងពីបញ្ហាប្រឈមពិសេសរបស់កម្ពុជា។

អ្នករចនាម៉ូដតំណាងពីប្រទេសកម្ពុជាបានពន្យល់ថា ខណៈពេលដែលម៉ូដសម្លៀកបំពាក់បានរីកចម្រើនយ៉ាងឆាប់រហ័ស អ្នកឌីហ្សាញក្នុងស្រុកនៅតែតស៊ូប្រឆាំងនឹងម៉ាកយីហោពិភពលោក និងទម្លាប់របស់អ្នកប្រើប្រាស់ដែលចាក់ឫសនៅក្នុងការលក់រាយ ស្របការលក់តាមអ៊ីនធឺណិតភាគច្រើនផ្តោតតែនៅលើបណ្តាញសង្គមហ្វេសប៊ុក។
លោកយល់ឃើញថា អ្នកឌីហ្សាញកម្ពុជាមានសក្ដានុពលលេចធ្លោ ប៉ុន្តែការរចនាម៉ូដភាគច្រើនផ្តោតលើបទពិសោធន៍ និងមនុស្សជាជាងការប្រកួតប្រជែងលើការផលិតទ្រង់ទ្រាយធំ។ វេទិកាដូចជាកម្មវិធីសប្តាហ៍អ្នកឌីហ្សាញរាជធានីភ្នំពេញកំពុងជួយបណ្ដុះបណ្ដាលអ្នកច្នៃប្រឌិតជំនាន់ថ្មី។ លោក Taylor បានបន្ថែម។

កិច្ចប្រជុំកំពូលម៉ូត BRICS+ នៅឆ្នាំនេះ បានទាក់ទាញអ្នកជំនាញជាង ១00 នាក់ និងទស្សនិកជនតាមអ៊ីនធឺណិត ៤ លាននាក់។ ប្រធានបទមានមហិច្ឆតា៖ ធ្វើវិមជ្ឈការខ្សែសង្វាក់ផ្គត់ផ្គង់ ការពង្រីកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការលើកកម្ពស់កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន និងធានាឱ្យមានលំហូរឥតឈប់ឈរនៃគំនិតថ្មីៗ និងទេពកោសល្យច្នៃប្រឌិត។



នៅក្នុងយុទ្ធនាការសំខាន់ កិច្ចប្រជុំកំពូលបានបង្កើតអង្គការសហព័ន្ធម៉ូដអន្តរជាតិ BRICS (BRICS IFF) ដែលឥឡូវនេះទទួលបានការគាំទ្រពីកម្មវិធីសប្តាហ៍ម៉ូដជាង ៥0 កម្មវិធីទូទាំងពិភពលោក។ ជាមួយប្រទេសចំនួន ៦0 ដែលជាផ្នែកនៃអង្គការសហព័ន្ធរួចហើយ ការប្រមូលផ្តុំនៅឆ្នាំនេះបានបញ្ជាក់សារជាថ្មីអំពីសេចក្តីបំណងប្រាថ្នា ចង់បានគំរូឧស្សាហកម្មប្រកបដោយបរិយាប័ន្នកាន់តែច្រើន និងផ្តោតតិចតួចលើបស្ចិមប្រទេស។ នេះបើតាមលោក Anton Alikhanov រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី។
លោក Anton Alikhanov រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ីបានកត់សម្គាល់ថា ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ទីផ្សារម៉ូដបានកើនឡើងទ្វេដង។ បណ្តាប្រទេស BRICS បានផ្តល់ឱកាសរយៈពេលវែងសម្រាប់កសាងទំនាក់ទំនងសេដ្ឋកិច្ចប្រកបដោយភាពធន់៕
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


