ព័ត៌មានអន្ដរជាតិ
ការលក់រថយន្ត BYD ធ្លាក់ចុះជិត ៦% ខែមុន ដោយការប្រកួតប្រជែងទីផ្សារក្នុងស្រុកខ្លាំង
ការលក់រថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានធ្លាក់ចុះប្រចាំខែជាលើកដំបូងនៅរាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២៤ ចំពេលដែលការប្រកួតប្រជែងតម្លៃនៅទីផ្សារក្នុងស្រុកបន្តតឹងតែងខ្លាំង។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC ។

របាយការណ៍ប្រចាំខែរបស់ BYD ដែលចេញផ្សាយកាលពីពុធ បានបង្ហាញថា នៅខែកញ្ញា ក្រុមហ៊ុនបានលក់រថយន្តប្រមាណ ៣៩៣ ០៦០ គ្រឿង ដែលនេះបង្ហាញពីការធ្លាក់ចុះ ៥,៨៨ ភាគរយ។
របាយការណ៍ «អវិជ្ជមាន» នេះ ចេញផ្សាយឡើងក្រោយក្រុមហ៊ុន BYD បានកាត់ការព្យាករកំណើនលក់របស់ខ្លួនរហូតដល់ ១៦ ភាគរយ មកត្រឹម ៤,៦ លានគ្រឿង នៅឆ្នាំនេះ ដោយសារតែការប្រកួតប្រជែងតម្លៃខ្លាំងនៅទីផ្សារក្នុងស្រុក។ ទោះបីជាយ៉ាងណាក៏ដោយ BYD នៅតែបន្តគ្រប់គ្រងចំណែកទីផ្សារ ដែលរួមចំណែកប្រមាណ ៥៤ ភាគរយ នៃការលក់រថយន្តអគ្គិសនីសរុបកាលពីខែកញ្ញា។
ក្នុងអត្រាប្រចាំត្រីមាសចន្លោះពីខែកក្កដាដល់ខែកញ្ញា BYD បានលក់រថយន្តប្រមាណ ១,១ លានគ្រឿង ដោយធ្លាក់ចុះ ២,១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងជាការធ្លាក់ចុះក្នុងអត្រាប្រចាំត្រីមាសជាលើកដំបូងរាប់តាំងពីត្រីមាសទី២ ឆ្នាំ ២០២០ ពោលគឺអំឡុងវិបត្តិកូវីដ១៩៕
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២៣ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២៤ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


