សេចក្ដីជូនដំណឹង
មូលនិធិក្រុមហ៊ុន WOWNOW សម្រាប់ជនភៀសសឹក
នាថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន WOWNOW បានបើកមូលនិធិទទួលអំណោយជាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគពីសប្បុរសជននានា ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក រងគ្រោះដោយការឈ្លានពានពីសំណាក់កងទ័ពសៀម។ ហើយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារ WOWNOW បាននាំយកនូវអំណោយរបស់សប្បុរសជន ទៅចែកជូនប្រជាពលរដ្ឋដែលជាជនភៀសសឹកក្នុងខេត្តសៀមរាប។

ក្រៅពីអំណោយដែលទទួលបានមកពីសប្បុរសជន ក្រុមហ៊ុន WOWNOW ក៏បានរៀបចំសម្ភារៈប្រើប្រាស់ និងអាហារបន្ថែមសរុបជាង ៨ តោនមានដូចជា៖
- អង្ករ ចំនួន ៣៥០០ គីឡូក្រាម (បីតោនកន្លះ)
- ទឹកដោះគោ និងភេសជ្ជៈផ្សេងៗ ចំនួន ១៥០ កេស
- ត្រីងៀត និងសាច់ក្រក ចំនួន ៣០០ គីឡូក្រាម
- ទឹកសុទ្ធចំនួន ៣០០ កេស
- ខោអាវ និងមុងភួយ ចំនួន ៤០ ថង់
- សាប៊ូ និងសំឡីអនាម័យ ចំនួន ១០ កេស
- ម៉ាស់ការពារផ្សែងពុល និងសំឡីម៉ាស់ ចំនួន ១ កេស
- ទឹកស៊ីអ៊ីវ និងទឹកត្រី ចំនួន ២០ យួរ និងគ្រឿងសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើនមុខទៀត។

ក្រុមហ៊ុន WOWNOW សូមថ្លែងអំណរគុណដល់ក្រុមហ៊ុននានា ដែលបានចូលរួមបរិច្ចាគ ជាមួយមូលនិធិរបស់ WOWNOW ដើម្បីចែកជូនប្រជាពលរដ្ឋដែលជាជនភៀសសឹក ដែលកំពុងខ្វះខាត និងត្រូវការជំនួយជាចាំបាច់។ តាមរយៈមូលនិធិនេះដែរ ក៏បានបង្ហាញនូវសា្មរតីស្នេហាជាតិ និងកម្លាំងសាមគ្គីជាតិខ្មែរ ដែលចេះជួយគ្នា រួមគ្នាជាធ្លុងមួយក្នុងគ្រាដែលប្រទេសជាតិកំពុងរងគ្រោះដោយការឈ្លានពានពីសំណាក់បរទេសជិតខាង។

ដៃគូរសហការដែលបានចូលរួមបរិច្ចាគ រួមមាន៖
១.ក្រុមហ៊ុន VTenh
២.ក្រុមហ៊ុនទឹកបរិសុទ្ធគិរីរម្យ
៣.ក្រុមហ៊ុន美伦美奂
៤.ក្រុមហ៊ុន Anken Auto
៥.ក្រុមហ៊ុន Provida
៦. Vanna Restaurant
៧. ក្រុមកីឡាអេឡិចត្រូនិក CFU Gaming

ហើយក្រុមហ៊ុន WOWNOW ក៏នៅតែបន្តទទួលជំនួយសម្រាប់ជនភៀសសឹកនៅតាមបណ្ដាទីតាំងផ្សេងៗទៀត។ បងប្អូនសប្បុរសជនទាំងអស់ អាចបន្តបរិច្ចាគបានដោយផ្ទាល់នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន WOWNOW ឬតាមរយះ WOWNOW តាក់ស៊ីផ្ទាល់ដោយដាក់ទីតាំងមកការិយាល័យកណ្តាល WOWNOW ផ្លូវ ៣១០។



WOWNOW Hotline:
Cellcard: 0763777022
Metfone: 0313777022
Smart: 0963777022
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


