សេដ្ឋកិច្ច
ABA ពង្រីកការផ្ដល់ធានារ៉ាប់រងជូនដល់កម្មករ-កម្មការិនីនិយោជិតរោងចក្រ
វិស័យកម្មន្តសាល (ការកែច្នៃ និងផលិត) គឺជាក្បាលម៉ាស៊ីនដ៏សំខាន់បំផុតមួយក្នុងការទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ វិស័យនេះបានបន្តដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ការងារដោយផ្ទាល់ដល់កម្មករនិយោជិតប្រមាណជាង1លាននាក់ និងរួមចំណែកយ៉ាងសំខាន់ដល់ការនាំចេញ និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ គិតតែក្នុងឆ្នាំ2025 កម្ពុជាបាននាំចេញ ផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ មានតម្លៃប្រមាណ 15.5 ពាន់លានដុល្លាអាមេរិក ដែលទំហំទឹកប្រាក់នេះកើនឡើងជាង 15.7% ធៀបនឹងឆ្នាំ 2024។

សោកនាដកម្មលើដងផ្លូវ ដែលបណ្ដាលឲ្យកម្មករនិយោជិតបាត់បង់ជីវិត និងរបួសជាច្រើននាក់នាពេលថ្មីៗនេះ គឺជាការក្រើនរំលឹកដ៏សំខាន់មួយ នៃឧបទ្ទវហេតុដែលអាចកើតឡើងគ្រប់ពេលដោយមិននឹកស្មានដល់ និងសារៈសំខាន់នៃធានារ៉ាប់រងផ្នែកហិរញ្ញវត្ថុដែលក្លាយជាទីពឹងក្នុងគ្រាជួបបញ្ហាបែបនេះ។
ធនាគារ ABA សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ គ្រួសារជនរងគ្រោះដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ និងសូមជូនពរដល់បងប្អូនកម្មករ-កម្មការិនី និយោជិតដែលរងរបួស ឲ្យឆាប់ជាសះស្បើយទាំងអស់គ្នា។
តាមរយៈការផ្ដល់សេវាបើកប្រាក់បៀវត្សសម្រាប់រោងចក្រនានា ធនាគារ ABA បានបញ្ចូលសេវាធានារ៉ាប់រងជូនដល់ កម្មករ-កម្មការិនី និយោជិត បន្ថែមពីលើការប្រើប្រាស់សេវាធនាគារប្រចាំថ្ងៃរបស់ពួកគាត់។ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ សេវាបើកប្រាក់បៀវត្ស ABA មានបន្ថែមកញ្ចប់សេវាធានារ៉ាប់រង សម្រាប់កម្មករ-កម្មការិនី និយោជិតរោងចក្រ ដែលកញ្ចប់សេវានេះ ផ្ដល់ការរ៉ាប់រងលើថ្លៃព្យាបាលដល់ពួកគាត់ក្នុងករណីជួបគ្រោះថ្នាក់រងរបួសស្នាម និងផ្ដល់ជាសំណងហិរញ្ញវត្ថុ ដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ ក្នុងករណីដែលឧបទ្ទវហេតុនោះបណ្ដាលឲ្យបាត់បង់ជីវិត។ ជាក់ស្ដែង ពាក់ព័ន្ធនឹងឧបទ្ទវហេតុថ្មីៗ ដូចបានបញ្ជាក់ខាងលើ ដែលភ្លាមៗក្រោយពីកើតមានគ្រោះថ្នាក់នោះ ធនាគារ ABA បានសហការយ៉ាងយកចិត្តទុកដាក់ជាមួយរោងចក្រពាក់ព័ន្ធ អាជ្ញាធរ និងក្រុមគ្រួសារដែលសមាជិកបានបាត់បង់ជីវិត ដើម្បីសម្របសម្រួលផ្ដល់សំណងធានារ៉ាប់រងឲ្យបានឆាប់រហ័សបំផុត។

បន្ថែមពីនេះទៀត ធនាគារ ABA ក៏បានសម្រេចផ្តល់ជំនួយហិរញ្ញវត្ថុដល់កម្មករនិយោជិត និងក្រុមគ្រួសាររងគ្រោះចំនួន 6 នាក់ ផ្សេងទៀត ដែលប្រើសេវាបើកប្រាក់បៀវត្ស ABA ប៉ុន្តែពុំបានចុះឈ្មោះតាមលក្ខខណ្ឌធានារ៉ាប់រង។ ការគាំទ្រនេះ រួមមានជំនួយជូនដល់គ្រួសាររបស់កម្មករ-កម្មការិនី និយោជិត ចំនួន 3 នាក់ ដែលបានបាត់បង់ជីវិត និងកម្មករ-កម្មការិនី និយោជិត ចំនួន 3 នាក់ ដែលបានរងរបួសធ្ងន់។
លោក Zhiger Atchabarov នាយកប្រតិបត្តិរងនៃធនាគារ ABA បានប្រសាសន៍ថា “នៅ ធនាគារ ABA យើងខ្ញុំទទួលស្គាល់តួនាទីសំខាន់របស់កម្មករ-កម្មការិនី និយោជិតរោងចក្រកម្មន្តសាល សម្រាប់សេដ្ឋកិច្ចជាតិ។ សេវាកម្មហិរញ្ញវត្ថុ គួរផ្ដល់ជូនទាំងពេលរីកចម្រើន និង ក្នុងពេលដែលលំបាកផងដែរ។ យើងខ្ញុំ សង្ឃឹមថាជំនួយនេះ នឹងចូលរួមកាត់បន្ថយបន្ទុកគ្រួសារជនរងគ្រោះបានខ្លះ ក្នុងគ្រាដ៏លំបាកមួយនេះ” ។
ABA បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសហការជាមួយបណ្ដានិយោជក ដៃគូធានារ៉ាប់រងនានា និងសហគមន៍ទាំងមូល ក្នុងការពង្រឹងលទ្ធភាពកាន់តែប្រសើរដល់បងប្អូនកម្មករ-កម្មការិនី និយោជិត និងគ្រួសារ ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងការការពារដែលគាំទ្រដល់សុខុមាលភាពយូរអង្វែងរបស់ពួកគាត់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


