Connect with us

សេចក្ដីជូនដំណឹង

សេចក្ដីជូនដំណឹង ស្ដីពិការបាត់ឯកសារផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង​

បានផុស

នៅ

ខ្ញុំបាទឈ្មោះ គឹម សុភៈ ភេទ​ប្រុស មាន​ទីលំនៅ​ផ្ទះ​លេខ​២២-២៤ ផ្លូវ​លេខ​៥៤០ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

កម្មវត្ថុ : សំណើសុំ​ជួយ​ធ្វើលិខិត​បញ្ជាក់​ណាមួយ​ចំពោះ​ការបាត់​ឯកសារ​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី និង​ផ្ទះសម្បែង ០៣​កន្លែង ស្ថិតនៅ​ភូមិ​សេរី​ដីដុះ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ទំហំ ១០.៦៤១ ម៉ែត្រក្រឡា ។

យោង​: – លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដី​/​ផ្ទះ លេ​ខៈ ១៩៣/៧ ប​.​ជ ចុះ​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ​២០០៧ ចេញ​ដោយ​លោកស្រី​ចៅសង្កាត់​សាក់​សំពៅ​។ – លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដី​/​ផ្ទះ លេ​ខៈ ១៤៧៧ ប​.​ជ ចុះ​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០០៧ ចេញ​ដោយ​លោក​អភិបាល​ខណ្ឌដង្កោ​។ – លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដី​/​ផ្ទះ លេ​ខៈ ១៤៧៥ ប​.​ជ ចុះ​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០០៧ ចេញ​ដោយ​លោក​អភិបាល​ខណ្ឌដង្កោ​។​

យើងខ្ញុំ​សូម​គោរព​ជម្រាបជូន​លោកស្រី​អភិបាល​មេត្តា​ជ្រាបថាៈ ខ្ញុំបាទ​បាន​បាត់​ឯកសារ​ដីធ្លី​ចំនួន ០៣ច្បាប់ ស្ថិតក្នុង​ភូមិ​សេរី​ដីដុះ សង្កាត់​ព្រៃវែង មាន​ដូចខាងក្រោមៈ ១- លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដី​/​ផ្ទះ លេ​ខៈ ១៩៣/៧​ប​.​ជ ចុះ​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ​២០០៧ ចេញ​ដោយ​លោកស្រី​ចៅសង្កាត់​សាក់​សំពៅ មាន​ទំហំ​ដី​ចំនួន ១.០៥៦ ម៉ែត្រក្រឡា បច្ចុប្បន្ន​ស្ថិតនៅ​ភូមិ​សេរី​ដីដុះ សង្កាត់​ព្រៃវែង​។ ២- លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដី​/​ផ្ទះ លេ​ខៈ ១៤៧៧ ប​.​ជ ចុះ​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០០៧ ចេញ​ដោយ​លោក​អភិបាល​ខណ្ឌដង្កោ មាន​ទំហំ​ដី​ចំនួន ១៥៨៥ ម៉ែត្រក្រឡា បច្ចុប្បន្ន​ស្ថិតនៅ​ភូមិ​សេរី​ដីដុះ សង្កាត់​ព្រៃវែង​។ ៣-​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដី​/​ផ្ទះ លេ​ខៈ ១៤៧៥ ប​.​ជ ចុះ​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០០៧ ចេញ​ដោយ​លោក​អភិបាល​ខណ្ឌដង្កោ មាន​ទំហំ​ដី​ចំនួន៨០០០ មែត្រ​ក្រឡា​។​

ដោយសារ​ខ្ញុំបាទ​បាន​យក​ឯកសារ​ដីធ្លី​ដែល​បាន​រៀបរាប់​ខាងលើ ទៅ​រៀបចំ​ចុះបញ្ជី​ដីធ្លី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ប៉ុន្តែ​អ្នក​កាន់​ឯកសារ​បានធ្វើឱ្យ​បាត់​ឯកសារ​ខាងលើ​មិនដឹង​បាត់ទៅ​ទីណា ក្នុងករណី​បើ​មាន​បុគ្គល​ណាមួយ​រើស​បាន ហើយ​យកទៅ​ប្រើប្រាស់ យើងខ្ញុំ​សូម​មិន​ទទួលខុសត្រូវ​ឡើយ៕​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម