ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានម្តងទៀត! ជប៉ុន នឹងជួបផលវិបាក បើមីស៊ីល Patriot ធ្លាយដល់ដីអ៊ុយក្រែន មែន
តាមសេចក្តីរាយការណ៍របស់ Sputnik នៅថ្ងៃពុធទី២០ខែមីនា, លោក Sergey Zhestkii ប្រធានស្តីទីនៃនាយកដ្ឋានអាស៊ីទីបីរបស់ក្រសួងការបរទេសរុស្ស៊ីបានព្រមានប្រទេសជប៉ុនជាថ្មីម្តងទៀត អំពីផលវិបាក ប្រសិនបើប្រព័ន្ធការពារមីស៊ីល Patriot ពិតជាត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ហើយធ្លាយដល់ដីអ៊ុយក្រែនមែន។

រម្លឹកទៅចុងខែធ្នូឆ្នាំ២០២៣ សេតវិមានបានបញ្ជាក់ពីការសម្រេចចិត្តរបស់ជប៉ុន ក្នុងការបញ្ជូនមីស៊ីល Patriot ទៅសហរដ្ឋអាមេរិក ដោយអះអាងថា មីស៊ីលប្រភេទនេះ នឹងរួមចំណែកដល់ការពង្រឹងសន្តិសុខនិងសន្តិភាពរបស់ទីក្រុងតូក្យូ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
យ៉ាងណាក៏ដោយ បន្ទាប់ពីជំនួបរវាងឯកអគ្គរាជទូតជប៉ុនប្រចាំនៅរុស្ស៊ី លោក Akira Muto និងអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Andrey Rudenko, ស្ថានទូតជប៉ុនប្រចាំទីក្រុងមូស្គូ បានបង្ហាញជំហរថា មីស៊ីល Patriot ដែលផ្ទេរពីជប៉ុនទៅអាមេរិក នឹងមិនយកទៅប្រើប្រាស់នៅអ៊ុយក្រែនឡើយ។

ទោះបែបនេះក្តី លោក Zhestkii បានក្រើនរម្លឹកថា “បើមីស៊ីល Patriot ពិតជាទៅជួយជំរុញកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបន្ថែមទៀតមែន វានឹងត្រូវបានចាត់ទុកថាជាការចូលរួមរបស់ទីក្រុងតូក្យូ ក្នុងសកម្មភាពឧក្រិដ្ឋកម្មរបស់ទីក្រុងកៀវ ដែលបណ្តាលឲ្យមានជនរងគ្រោះកាន់តែច្រើន”។
សូមបញ្ជាក់ជាថ្មី នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ។

ចាប់តាំងពីជម្លោះផ្ទុះឡើង ជប៉ុនតែងតែគាំទ្រទីក្រុងកៀវជានិច្ច ហើយបានដាក់ទណ្ឌកម្មជាច្រើនប្រឆាំងទីក្រុងមូស្គូ។ ដោយឡែក បញ្ហាជម្លោះមួយទៀតរវាងទីក្រុងមូស្គូនិងតូក្យូ គឺពាក់ព័ន្ធកោះ Kuril ដែលភាគីទាំងពីរ អះអាងភាពជាម្ចាស់រៀងៗខ្លួន។
កាលពីដើមខែកុម្ភៈ លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី និងជាអតីតប្រធានាធិបតីនៃប្រទេសនេះ បានប្រាប់រដ្ឋាភិបាលជប៉ុនថា ប្រសិនបើពួកគេចង់បញ្ចប់សន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមលោកលើកទីពីរជាផ្លូវការមែននោះ ទីក្រុងតូក្យូ គួរតែបោះបង់ការទាមទារទឹកដីរបស់ពួកគេនៅទីនោះទៅ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ព្រមានជប៉ុន ជុំវិញការបញ្ជូនមីស៊ីល Patriot ទៅ សហរដ្ឋអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៦ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


