Connect with us

សេចក្ដីជូនដំណឹង

អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd (Opennet) ជូនដំណឹង​ដល់​សាធារ​ណជន និងម្ចាស់បំណុលពាក់ព័ន្ធទាំងអស់ នៃកូនបំណុលក្រុមហ៊ុន ពីថ្ងៃផុតកំណត់សម្រាប់​ម្ចាស់បំណុល​ដាក់​ជូនភស្តុតាង នៃបណ្តឹងទាមទារយ៉ាងយូរបំផុតត្រឹម ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២២

បានផុស

នៅ

(ភ្នំពេញ)៖ អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd (Opennet) សូមជូន​ដំណឹងដល់សាធារណជន និងម្ចាស់បំណុលពាក់ព័ន្ធទាំងអស់នៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd (Opennet) នូវព័ត៌មានដូចខាងក្រោម៖

១- សំណុំរឿងក្ស័យធន ត្រូវបានបើកទល់នឹងកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd (Opennet)។

២- ថ្ងៃផុតកំណត់សម្រាប់ម្ចាស់បំណុលដាក់ជូនភស្តុតាងនៃបណ្តឹងទាមទារ ជូនមកអភិបាល បណ្តោះអាសន្ន ដែល​មានអាស័យដ្ឋានស្ថិតនៅ អគារមជ្ឈមណ្ឌលភ្នំពេញ អគារH ជាន់ទី ៧ បន្ទប់លេខ ៧៨១ មហាវិថី ព្រះសីហនុ (២៧៤)  កែងនឹងវិថីព្រះសុធារស (៣) សង្កាត់ទន្លេបាសាក់  ខណ្ឌចំការមន រាជធានី ភ្នំពេញ ត្រូវបានកំណត់​យ៉ាងយូរបំផុតត្រឹម ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ៥ និង ០០នាទីល្ងាច។

៣- ការបើកកិច្ចប្រជុំម្ចាស់បំណុលលើកដំបូង ត្រូវធ្វើឡើងនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ២ និង​០០នាទីរសៀល ទីកន្លែងបើកកិច្ចប្រជុំស្ថិតនៅ អគារមជ្ឈមណ្ឌលភ្នំពេញ អគារ H ជាន់ទី ៧ បន្ទប់លេខ ៧៨១ មហាវិថីព្រះសីហនុ (២៧៤) កែងនឹងវិថីព្រះសុធារស (៣) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម