សេចក្ដីជូនដំណឹង
សាកលវិទ្យាល័យឌីជីថលកម្ពុជា ផ្ដល់ជូន ប្រាក់ហាត់ការ៣០ម៉ឺនរៀលក្នុង១ខែអាហារ និងកន្លែងស្នាក់នៅ មិនបង់ថ្លៃសិក្សា៤ឆ្នាំ ចំពោះអ្នកមានជីវភាពខ្វះខាត
សាកលវិទ្យាល័យ ឌីជីថលកម្ពុជា (DUC) បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សទើបតែបញ្ចប់ការសិក្សាថ្នាក់ទី១២ ដែលមានជីវភាពខ្វះខាត ដោយផ្តល់ប្រាក់ឧបត្ថម្ភរៀងរាល់ខែចំនួន៣០ម៉ឺនរៀល ផ្តល់ការសិក្សារយៈពេល៤ឆ្នាំដោយមិនបង់ប្រាក់ ផ្តល់កន្លែងស្នាក់នៅ អាហារហូបចុក និងអត្ថប្រយោជន៍ផ្សេងទៀត។

នៅក្នុងការប្រកាសផ្តល់អាហារូបករណ៍នេះ សាកលវិទ្យាល័យ ឌីជីថលកម្ពុជា (DUC) និងផ្តល់ជូនសិស្សដែលទើបដែលបញ្ចប់ការសិក្សាថ្នាក់តី១២ ដែលមានជីវភាពខ្វះខាតដូចជា ផ្តល់ប្រាក់ហាត់ការ ៣០ម៉ឺនរៀលក្នុងមួយខែ មិនបង់ថ្លៃសាលារយៈពេល៤ឆ្នាំ អាហារបីពេល កន្លែងស្នាក់នៅ ទឹក ភ្លើង និង អ៊ីនធឺណិត។ បន្ថែមពីនេះ ក៏ផ្តល់ជូនកុំព្យូទ័រហាត់ការមួយគ្រឿង និងជួយចេញថ្លៃព្យាបាលជំងឺកម្រិតស្រាលផងដែរ។
ចំពោះសិស្សដែលធ្លាក់ការប្រឡងបាក់ឌុបវិញ សិស្សក៏អាចរៀនបរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ ឌីជីថលកម្ពុជា (DUC) បានដូចគ្នា ដោយនៅពេលរៀនចប់ សាកលវិទ្យាក៏ជួយដូចការងារឱ្យនិស្សិតថែមទៀតផង។ ដូចនេះ សិស្សនិស្សិតដែលមានបំណងចង់សិក្សានៅសាកលវិទ្យាល័យ ឌីជីថលកម្ពុជា (DUC) អាចទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈតេឡេក្រាម https://t.me/+855965667774 ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យ ឌីជីថលកម្ពុជា (DUC) គឺជាកន្លែងបណ្តុះបណ្តាលជំនាញឌីជីថលមួយ ដែលល្អ និងស្របតាមស្តង់ដារក្រសួងអប់រំ យុវជន និងកីឡា។ សាកលវិទ្យាល័យនេះ សាងសង់លើផ្ទៃដីជាង ២០ ហិកតា ជាប់នឹងរាជធានីភ្នំពេញ ពោរពេញដោយតំបន់ពណ៌បៃតងគ្រប់ជ្រុង ស្អាត មានផាសុកភាព ចំណែកបន្ទប់សិក្សា សាលសន្និសីទ និងមានស្តង់ដារខ្ពស់។ អ្វីដែលកាន់តែពិសេសនោះ សិស្ស និស្សិត បន្ទាប់ពីបញ្ចប់ការសិក្សា នឹងទទួលបានចំណេះដឹង ជំនាញ បទពិសោធក្នុងការធ្វើទីផ្សារ ស្គាល់បរិបទសេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យា ការធ្វើកសិកម្ម សំណង់ស៊ីវិល និងស្ថាបត្យកម្មឌីជីថល ស្របតាមសម័យទំនើបនេះ៕



-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ៤១ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


