សេចក្ដីជូនដំណឹង
ដំណឹងល្អ! សាកលវិទ្យាល័យ ឌីជីថលកម្ពុជា(DUC) ប្រកាស់ផ្ដល់ជូនអាហាររូបករណ៍100%រយៈពេល ៤ឆ្នាំដល់និស្សិតក្រីក្រ ការស្នាក់នៅ អាហារ៣ពេល ថែមទាំងមានប្រាក់ ហាត់ការ៣០ម៉ឺនរៀលក្នុង១ខែទៀតផង
ឱកាសសម្រាប់ប្អូនៗ ដែលទើបតែប្រឡងបាក់ឌុបហើយថ្មីៗ មិនថាជាប់ឬធ្លាក់បាក់ឌុប សាកលវិទ្យាល័យ ឌីជីថលកម្ពុជា Digital University of Cambodia.(DUC) នឹងផ្ដល់ជូនអាហាររូបករណ៍ 100% រយៈពេល ៤ឆ្នាំដល់និស្សិតក្រីក្រដែលមានជីវភាពខ្វះខាត មកពីតាមបណ្ដាររាជធានី ខេត្ដនានា។

សម្រាប់អារហាររូបករណ៍រយៈពេល៤ឆ្នាំ នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ សាកលវិទ្យាល័យ ឌីជីថលកម្ពុជា នឹងផ្ដល់ជូនសម្រាប់មុខជំនាញចំនួន១០ គឺ៖ ១, ភាសាអង់គ្លេស, ២, ក្សេត្រសាស្រ្តនិងសាកវប្បកម្ម(កសិកម្ម) ៣, ព័ត៌មានវិទ្យា ៤, ស្ថាបត្យកម្មនិងសំណង់ស៊ីវិល ៥, ក្រាហ្វិកឌីហ្សាញ ៦, រដ្ឋបាលសាធារណៈ ៧,នីតិសាធារណៈ ៨, ប្រព័ន្ធផ្សព្វផ្សាយសង្គម ៩,ទីផ្សារឌីជីថល និង១០, សេដ្ឋកិច្ចឌីជីថល។
អត្ថប្រយោជន៍ផ្សេងៗដែលនិស្សិតនឹងទទួលបានក្រោយសម្ភាសន៍ជាប់គ្រប់លក្ខខណ្ឌ និងគោរពតាមបទបញ្ជាផ្ទៃក្នុងសាលា និស្សិតនឹងទទួលបានអាហាររូបករណ៍ 100% រយៈពេល ៤ឆ្នាំពេញ, ផ្ដល់អាហារចំនួន៣ពេល, កន្លែងស្នាក់នៅ និងផ្ដល់ប្រាក់ហាត់ការ ជារៀងរាល់ខែចំនួន ៣០ម៉ឺនរៀលផងដែរ។


អាហារូបកណ៍នេះគឺផ្ដល់ជូនសម្រាប់សិស្សនិស្សិត ក្រីក្រ ដែលគ្មានលទ្ធភាពរៀនបន្ត ធ្លាក់បាក់ឌុប ក៏អាចរៀនបរិញ្ញាប័ត្ររងបានដែររៀនចប់សាលានិងជួយស្វែងរកការងារឲ្យធ្វើថែមទៀត។
ព័ត៌មានលម្អិត សូមទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈតេលេក្រាម៖
https://t.me/+855965667774
https://www.facebook.com/share/v/7ucKSNeAk85uFP2T/?mibextid=09Vj1W

សូមជម្រាបជូនថា ការជ្រើសរើស និងផ្ដល់អាហាររូបករណ៍ដល់និស្សិតក្រីក្រនេះ គឺជាជំនាន់ទី២ហើយ ដែលសាកលវិទ្យាល័យ ឌីជីថលកម្ពុជា Digital University of Cambodia.(DUC) បានរៀបចំឡើង ដោយនៅក្នុងគោលបំណង បណ្ដុះបណ្ដាលធនធានមនុស្សឆ្លើយតបនឹងតម្រូវការទីផ្សារ និងសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល៕





-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


