សេចក្ដីជូនដំណឹង
សាកលវិទ្យាល័យឌីជីថលមិនមែនមានលុយបង់ចេះតែចូលរៀនបានទេ លក្ខខណ្ឌវិន័យតឹងរ៉ឹង និងផ្ដល់ឱកាស ឲ្យនិស្សិតក្រីក្រ ជាអាទិភាព
មកមើលសាកលវិទ្យាល័យ ឌីជីថលកម្ពុជា ដំបូងគេបង្អស់ សាងសង់លើផ្ទៃដីជាង ២០ហិចតា មិនមែនមានលុយបង់ចេះតែចូលរៀនបានទេ លក្ខខណ្ឌវិន័យតឹងរ៉ឹង និងផ្ដល់ឱកាស ឱ្យនិស្សិតក្រីក្រ ជាអាទិភាព។ នេះបើផ្អែក តាមផេកផ្លូវការ សកលវិទ្យាល័យបង្ហោះ។

ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល សាកលវិទ្យាល័យដែលផ្តោតលើការបណ្តុះបណ្តាលមុខវិជ្ជាឌីជីថល ដំបូងគេបង្អស់នៅប្រទេសកម្ពុជា នឹងចាប់ផ្ដើមបើកបវេសនកាលលើកដំបូងឆាប់ៗខាងមុខនេះ។

សាកលវិទ្យាល័យដែលចូលខ្លួនមកបណ្តុះបណ្តាលជំនាញឌីជីថលមួយនេះមានឈ្មោះថា «សាកលវិទ្យាល័យ ឌីជីថល កម្ពុជា ជាភាសាអង់គ្លេស Digital University of Cambodia ហៅកាត់ថា(DUC) » ស្របតាមស្តង់ដារក្រសួងអប់រំយុវជន និងកីឡា។

សិស្ស និស្សិត បន្ទាប់ពីបញ្ចប់ការសិក្សានឹងទទួលបានចំណេះដឹង ជំនាញ បទពិសោធន៍ក្នុងការធ្វើទីផ្សារ ស្គាល់បរិបទសេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យា ការធ្វើកសិកម្ម សំណង់ស៊ីវិល និងស្ថាបត្យកម្មឌីជីថល ទៅតាមយុគសម័យទំនើប ក្នុងការរស់នៅជាមួយទីផ្សារបើកជំហរជើងមេឃនៃសង្គមឌីជីថល។

សូមបញ្ជាក់ថា សាកលវិទ្យាល័យ ឌីជីថល កម្ពុជា សាងសង់លើផ្ទៃដីជាង ២០ហិចតា ជាប់នឹងរាជធានីភ្នំពេញ ពោលពេញដោយតំបន់ពណ៌បៃតងគ្រប់ជ្រុងស្អាត មានផាសុកភាព ចំណែកបន្ទប់សិក្សា សាលសន្និសីទ មានស្តង់ដារខ្ពស់ ដែលចាប់ផ្តើមបើកបវេសនកាលដំបូងឆាប់ៗខាងមុខនេះហើយ។

សម្រាប់សិស្សដែលប្រឡងធ្លាក់បាក់ឌុបក៏អាចចូលរៀនបរិញ្ញាបត្ររងសិក្សានៅសាកលវិទ្យាល័យ ឌីជីថលកម្ពុជា បានផងដែរ ហើយផ្ដល់ អាទិភាពលើ សិស្សក្រីក្រ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


