សេចក្ដីជូនដំណឹង
វីតាល់ពង្រឹងកិច្ចសហការប្រតិបត្តិការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមបុព្វេហេតុលើកតម្កើងគុណវុឌ្ឍិនៃចលនាបរិច្ចាគឈាមពីសប្បុរសជនដោយស្ម័គ្រចិត្ត
ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបន្តចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ នាព្រឹកថ្ងៃទី១១ មីនា ២០២៥ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី(វីតាល់), លោក វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, ថ្នាក់ដឹកនាំ, វេជ្ជបណ្ឌិត, បុគ្គលិកនៃស្ថាប័នទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

កជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា វីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានចាប់ផ្តើមកិច្ចសហការជាមួយគ្នាតាំងពីឆ្នាំ ២០១១ មកម៉្លេះ ដោយស្ថាប័នទាំងពីរបានពាំនាំសកម្មភាពវិជ្ជមានជាច្រើន ក្រោមស្មារតីលើកតម្កើងគុណវុឌ្ឍិនៃចលនាបរិច្ចាគដោយស្ម័គ្រចិត្តពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន។ លោកជំទាវបានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតនេះមិនត្រឹមតែរឹតបន្តឹងចំណងមេត្រីភាពរវាងស្ថាប័នទាំងពីរប៉ុណ្ណោះទេ តែពោលគឺបានជះឥទ្ធិពលដល់កំណើនការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត មិនគិតកម្រៃ និងសុវត្ថិភាពដល់សាធារណៈជន និងសង្គមជាតិទាំងមូល។ បន្ថែមពីនេះ លោកជំទាវក៏នៅតែអំពាវនាវ និងលើកទឹកចិត្តដល់សប្បុរសជនប្រុសស្រី បន្តចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តតាមដែលអាចធ្វើបាន ព្រោះការបរិច្ចាគឈាមពុំមានផលរំខានទៅដល់សុខភាពឡើយ ពោលគឺជួយអ្នកយើងមានសុខភាពល្អប្រសើរដោយសារការផ្លាស់ប្តូរឈាម អារម្មណ៍ស្រស់ថ្លា កាត់បន្ថយកំហាប់ឈាម និងជាការជួយអាយុជីវិតដែលមិនអាវកាត់ថ្លៃបាន។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានប្រសាសន៍ផងដែរថា ក្នុងនាមប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល និងមន្ត្រីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លោកមានសេចក្តីសោមនស្សរីករាយដែលបានចូល រួមក្នុងកម្មវិធីចុះអនុស្សារណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌល ជាតិផ្ដល់ឈាម និងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ។ លោកវេជ្ជបណ្ឌិតបានថ្លែងអំណរគុណដល់ លោកជំទាវ ជឹង សុគន្ធាវី និងក្រុមហ៊ុនទឹកពិសាវីតាល់ ដែលបន្តផ្ដួចផ្ដើមបន្តឱ្យមានកិច្ចសហប្រតិបត្តិការនេះ រួមជាមួយចក្ខុវិស័យវែងឆ្ងាយ បំផុសស្មារតីអោយសាធារណជន និងអតិថិជនវីតាល់ ចូលរួមក្នុងយុទ្ធនាការផ្ដល់ឈាមយ៉ាងសកម្មនៅគ្រប់កម្មវិធី។ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងមុតមាំមួយនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ផ្ដល់ជាលទ្ធភាពដល់ការប្រមូលឈាមពីសប្បុរសជនស្ម័គ្រចិត្តដោយមិនគិតកម្រៃ ដោយកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីបំពេញនូវតម្រូវការឈាមចាំបាច់សម្រាប់អ្នកជំងឺនៅតាមមន្ទីរពេទ្យនានា។ យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត សង្ឃឹមថា កំណើនបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីសប្បុរសជននឹងបន្តកើនឡើងជាលំដាប់ ក្រោមកិច្ចសហការយ៉ាងស្អិតរមួតរវាងស្ថាប័នទាំងពីរ។

គួរបញ្ជាក់ផងដែរថា ក្រោមមូលនិធិ ២៥៛ វីតាល់តែងតែបន្តចូលរួមឧបត្ថម្ភគាំទ្រទៅដល់កិច្ចការសង្គម និងមនុស្សធម៌តួយ៉ាងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មនាថ្ងៃនេះជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ការចូលរួមចំណែកទាំងនេះក៏កើតចេញពីការគាំទ្រឥតឈប់ឈររបស់អតិថិជនវីតាល់ទាំងអស់ក្នុងការជាវទឹកពិសាវីតាល់មួយដប បានចូលរួមបរិច្ចាគ ២៥៛ទៅកាន់មូលនិធិមួយនេះ។ វីតាល់មោទនភាព ផលិតផលជាតិ!៕
អត្ថបទពាណិជ្ជកម្ម









-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ