សេចក្ដីជូនដំណឹង
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ និងក្រុមហ៊ុន អាយជី អាណាចក្រថិក បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យា
ធនាគារ ប្រៃសណីយ៍កម្ពុជា និង ក្រុមហ៊ុនអាយជី អាណាចក្រថិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យា នៅថ្ងៃទី២៨ ខែឧសភា ឆ្នំាំ២០២៥ នៅស្នាក់ការកណ្តាលរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា។

កិច្ចសហការនេះធ្វើឡើងក្នុងគោលបំណងពង្រឹងភាពជាដៃគូក្នុងការផ្គត់ផ្គង់ដំណោះស្រាយបច្ចេកវិទ្យារបស់អាយជី អាណាចក្រថិក សម្រាប់ធនាគា រប្រៃសណីយ៍កម្ពុជា ឱ្យកាន់តែរឹងមាំ និងទូលំទូលាយ ព្រមទាំងពង្រីកកិច្ចសហការអភិវឌ្ឍន៍ និងអនុវត្តបច្ចេកវិទ្យាទំនើបៗស្របតាមទិសដៅយុទ្ធសាស្ត្រឌីជីថលរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក៏ដូចជារួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា «ធនាគារប្រៃសណីយ៍ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានសហការជាមួយក្រុមហ៊ុនអាយជី អាណាចក្រថិក។ យើងជឿជាក់ថាភាពជាដៃគូនេះនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន សម្រាប់បច្ចេកវិទ្យាឌីជីថលរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ដែលនេះនឹងកាន់តែផ្តល់ភាពងាយស្រួល និងសុវត្ថិភាពជូនអតិថិជនរបស់ធនាគារ។»

លោក គឹម ពុធគីរី ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន អាយជី អាណាចក្រថិក បានលើកឡើងថា «អាយជី អាណាចក្រថិក ពិតជាមានមោទនភាព ដោយបានសហការជាដៃគូយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យាជាមួយ ធនាគារ ប្រៃសណីយ៍កម្ពុជា ដែលជាធនាគារពាណិជ្ជមួយដែលរីកចម្រើនលឿនបំផុតក្នុងចំណោមធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ និងសហការអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាទំនើបៗ។»

កិច្ចព្រមព្រៀងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការជំរុញការច្នៃប្រឌិត និងការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ ងាយស្រួល និងជាពិសេស ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតនៃ វិស័យហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍យូរអង្វែងដល់ប្រជាជនកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាយជី អាណាចក្រថិក ជាបណ្តុំក្រុមហ៊ុនអភិវឌ្ឍ ដំឡើង និងផ្តល់សេវាគាំទ្រលើដំណោះស្រាយបច្ចេកវិទ្យា ដោយមានវត្តមាននៅទូទាំងមហាអនុតំបន់មេគង្គ។ ជាមួយនឹងក្រុមហ៊ុនដំបូង អាយឌាលីង ខនសាល់ធីង ដែលបានបង្កើតឡើងនៅឆ្នាំ២០១២ អាយជី អាណាចក្រថិក មានគ្រឹះជំនាញ និងបទពិសោធន៍ ក្នុងការអភិវឌ្ឍន៍ ដំឡើង និងផ្តល់សេវា គាំទ្រលើដំណោះស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងបានពង្រីក និងពង្រឹងសមត្ថភាពទៅក្នុងវិស័យ IoT ទីក្រុងឆ្លាតវៃ កាតឆ្លាតវៃ អត្តសញ្ញាណកម្មឌីជីថល ប្លុកឆេន កុំព្យូទ័រក្លោដ (Cloud Computing) មជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខព័ត៌មាន (Security Operating Center)។





-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
សន្តិសុខសង្គម២១ ម៉ោង ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនដល់២៤ម៉ោងផង វៀតណាម ជួបរញ្ជួយដី ១៣លើកផ្ទួនៗ