កងទ័ព រុស្ស៊ី បានដកចេញពីបន្ទាយដ៏សំខាន់ក្នុងទីក្រុង Lyman ដែលមានទីតាំងនៅតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន
នាយករដ្ឋមន្ត្រី ថៃ ប្រាយុទ្ធ ចាន់អូចា បានរួចផុតពីសំណុំរឿងទាំង ៥ ដែលប្តឹងលោកនៅតុលាការធម្មនុញ្ញក្នុងគោលបំណងដកលោកចេញពីតំណែង
ខេត្តភាគកណ្ដាលប្រទេសថៃបានប្រកាសស្រុក Sam Khok ជាតំបន់គ្រោះមហន្តរាយទឹកជំនន់ ដោយសារតែស្រុកទាំងមូលស្ថិតនៅក្រោមទឹក
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងបង្រួបបង្រួមរបស់ប្រទេសចិនលើតៃវ៉ាន់
ក្រសួងស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់បាននិយាយថា ប្រទេសអ៊ីរ៉ង់បានឃុំខ្លួនពលរដ្ឋបរទេសចំនួន ៩ នាក់មកពីបណ្តាប្រទេសអឺរ៉ុប ពាក់ព័ន្ធនឹងតួនាទីក្នុងការតវ៉ានាពេលថ្មីៗនេះ ជុំវិញការស្លាប់របស់នារីវ័យក្មេងម្នាក់ឈ្មោះ Mahsa Amini នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស ។ យោងតាមក្រសួងបានឲ្យដឹងទៀតថា មនុស្សទាំង ៩ នាក់ដែលមិនបញ្ចេញឈ្មោះមកពីប្រទេសអាល្លឺម៉ង់ ប៉ូឡូញ អ៊ីតាលី បារាំង ហូឡង់ ស៊ុយអែត និងប្រទេសដែលមិនបានបញ្ជាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលបាតុកម្ម ក៏ដូចជានៅពីក្រោយការរៀបចំផែនការទាំងនោះ” ។ លើសពីនេះ អាជ្ញាធរអ៊ីរ៉ង់ក៏បានចេញការព្រមានទៅកាន់ស្ថានទូតអាល្លឺម៉ង់...
មនុស្សយ៉ាងហោចណាស់ ១២៩ នាក់បានស្លាប់ និងប្រហែល ១៨០ នាក់បានរងរបួសនៅក្នុងការប្រកួតបាល់ទាត់មួយក្នុងប្រទេសឥណ្ឌូណេស៊ី
ក្រុមមន្ត្រីអឺរ៉ុបកំពុងមានការព្រួយបារម្ភ ព្រោះថា រដូវរងាឆ្នាំនេះនឹងមិនមែនជារដូវរងាដ៏ងាយស្រួលសម្រាប់យើងនោះទេ ហើយរដូវរងាបន្ទាប់នឹងកាន់តែលំបាកថែមទៀត