ក្រុមហ៊ុននិយាយក្នុងរបាយការណ៍ថា REITs ដែលមានមូលធន ទីផ្សារលើពិភពលោក ប្រហែល ៣ ទ្រីលានដុល្លារ ត្រូវបានចាត់ទុកថាជាជម្រកសុវត្ថិភាពសម្រាប់អ្នកវិនិយោគរយៈពេលវែង ប៉ុន្តែការខូចខាតពីហានិភ័យអាកាសធាតុ ដូចជាទឹកជំនន់ និងភ្លើងឆេះព្រៃ អាចប៉ះពាល់ដល់ការវាយតម្លៃផ្សេងៗ និងបង្កើនបុព្វលាភធានារ៉ាប់រង។
ក្រសួងពាណិជ្ជកម្មថៃ បានបញ្ចេញទិន្នន័យកាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចេញផ្អែកលើគយ បានកើនឡើង ៦,៨ ភាគរយក្នុងខែមេសា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្មើនឹង ២៣,៣ ប៊ីលានដុល្លារ ខណៈការនាំចេញក្នុងវិស័យជាក់ស្តែង (មិនរាប់បញ្ចូលមាស ផលិតផលដែលទាក់ទងនឹងប្រេង និងអាវុធ) បានកើនឡើង ១១ ភាគរយ។
លោក ស្រេត ថា ដែលកំពុងធ្វើទស្សនកិច្ចផ្លូវការទៅប្រទេសជប៉ុន បានថ្លែងថា លោកនឹងធ្វើជាប្រធានកិច្ចប្រជុំបន្ទាន់មួយសម្រាប់រដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ច និងស្ថាប័នពាក់ព័ន្ធនៅថ្ងៃចន្ទ សប្ដាហ៍ក្រោយ ដើម្បីបំផុសគំនិតស្តារសេដ្ឋកិច្ចឡើងវិញ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយស្រង់សម្ដីសហប្រធានក្រុមហ៊ុនលោក Harsh Agrawal ដែលបាននិយាយថា ក្រុមហ៊ុន I Squared ដែលមានទ្រព្យសម្បត្តិ ៣៨ ប៊ីលានដុល្លារទូទាំងពិភពលោក នឹងបញ្ចេញថវិកាពីមូលនិធិសកល ១៥ ប៊ីលានដុល្លារ និងមូលនិធិកំណើនទីផ្សារ ២ ប៊ីលានដុល្លាររបស់ខ្លួន ដែលរៃប្រមូលបានក្នុងឆ្នាំ ២០២២។
សមាគមបាននិយាយថា ដោយសារការងើបឡើងវិញនៃឧស្សាហកម្មរថយន្ត និងសំបកកង់សកល ជាពិសេសក្នុងប្រទេសចិន ការនាំចេញកៅស៊ូរបស់វៀតណាម ទំនងនឹងបន្តទទួលបាននូវលក្ខខណ្ឌអំណោយផល ហើយរំពឹងថានឹងកើនឡើងបន្តទៀតនៅក្នុងត្រីមាសទី២ ឆ្នាំនេះ។
ទីផ្សារភាគហ៊ុនសិង្ហបុរី បានបិទសម្រាប់ថ្ងៃឈប់សម្រាកកាលពីថ្ងៃពុធ ហើយបានបន្តការជួញដូរឡើងវិញនៅថ្ងៃព្រហស្បតិ៍។ ភាគហ៊ុនរបស់ក្រុមហ៊ុន បានធ្លាក់ចុះរហូតដល់ ១,៣ ភាគរយ ដល់ ៦,៦៧ ដុល្លារសិង្ហបុរី/ហ៊ុន (៤,៩៤ ដុល្លារអាមេរិក) បើធៀបនឹងការជួញដូរ ៦,៧៦ ដុល្លារសិង្ហបុរី/ហ៊ុន ក្នុងការជួញដូរកាលពីថ្ងៃអង្គារ។
ប្រាក់ប៉េសូបានធ្លាក់ចុះដល់ ៥៨,១៣/ដុល្លារ នៅថ្ងៃអង្គារនេះ ដោយវាធ្លាក់ចុះហួសកម្រិតទាបបំផុត ៥៧,៩៥/ដុល្លារ កាលពីថ្ងៃទី ២៥ ខែមេសា។