ក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុនជប៉ុនធំមួយដើម្បីអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មនៅកម្ពុជាសំដៅធានាឲ្យបានទាំងបរិមាណនិងគុណភាពផលិតផលកសិ-ពាណិជ្ជកម្មឆ្លើយតបតាមតម្រូវការទីផ្សារក្នុងប្រទេស និងនាំចេញឱ្យមានចីរភាពតាមរយៈការធ្វើអាជីវកម្ម Franchise នៃគំរូផលិតដែលស្របតាមខ្នាត និងស្តង់ដារកំណត់តែមួយ
ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តនៅខេត្តសៀមរាប ត្រូវបានគណៈកម្មការរៀបចំការប្រកួត ប្រកាសជាផ្លូវការរៀបចំឡើងវិញ នាចុងខែ មករា ឆ្នាំ២០២១ បន្ទាប់ពីពន្យារពេលដែលគ្រោងរៀបចំការប្រកួតថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ដោយសារកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ត្រូវបានបញ្ចប់ជាស្ថាពរ
កងទ័ពជើងគោក នៃបញ្ជាការដ្ឋានកងទ័ពពិសេស បានធ្វើការបដិសេធឃាតក ដែលបានបាញ់សម្លាប់នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កាលពីពេលថ្មីៗនេះ ថា ពុំមែនជាយោធិននៅក្នុងបញ្ជាការដ្ឋាននៃកងទ័ពពិសេសនោះទេ
តារាចម្រៀងសម្លេងផ្អែមពិរោះរណ្តំចិត្តអ្នកនាង ម៉េង កែវពេជ្ជតា បានសម្តែងអារម្មណ៍ហួសចិត្តខ្លាំង បន្ទាប់ពីមានព័ត៌មានមួយចំនួន បានធ្វើការសរសេរចុះផ្សាយផ្ទុយនូវការពិត
ឧកញ៉ា សង ថន ត្រូវបានសមត្ថកិច្ចនាំខ្លួនចេញពីពន្ធនាគារ មកកាន់តុលាការ នៅថ្ងៃទី០៥មករា ឆ្នាំ២០២១នេះ ដើម្បីសាកសួរបន្ថែមលើសំណុំរឿងដែលអយ្យការបានចោទប្រកាន់កន្លងទៅ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា នៅដើមឆ្នាំ២០២១នេះ គ.ជ.ប នៅតែបន្តការងាររបស់ខ្លួនជាបន្តទៀត ដោយផ្អែកលើមូលដ្ឋានច្បាប់ បទបញ្ជា និងនីតិវិធី ហើយគ.ជ.ប ក៏មានគម្រោងរៀបចំការបោះឆ្នោតសាកល្បង ដើម្បីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើប្រសិទ្ធភាព នៃការធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោត តាមប្រព័ន្ធអនឡាញ (Online) ផងដែរ
នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ បានលើកឡើងថា ជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ គឺជាកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរ និងជាចំណែកនៃសន្តិភាព សម្រាប់កម្ពុជា