ព័ត៌មានជាតិ
នាំខ្លួនឧកញ៉ា សង ថង ពីពន្ធនាគារមកសាកសួរបន្ថែម
ភ្នំពេញ ៖ ឧកញ៉ា សង ថន ត្រូវបានសមត្ថកិច្ចនាំខ្លួនចេញពីពន្ធនាគារ មកកាន់តុលាការ នៅថ្ងៃទី០៥មករា ឆ្នាំ២០២១នេះ ដើម្បីសាកសួរបន្ថែមលើសំណុំរឿងដែលអយ្យការបានចោទប្រកាន់កន្លងទៅ។
លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសាកសួរជនជាប់ចោទដល់ល្ងាចព្រលប់ទើបចប់ ហើយអនុរក្សពន្ធនាគារបានបញ្ជូនទៅឃុំខ្លួនវិញ។
ជនជាប់ចោទ ឧកញ៉ា សង ថន ដែលមានអាយុ៧០ឆ្នាំរូបនេះ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទចំនួន ៤បទល្មើស រួមមានគឺទី១. បទប្រើប្រាស់ឯកសារសាធារណៈក្លែង ទី២.បទផ្តើមគំនិតក្នុងបទបំផ្លិចបំផ្លាញដោយចេតនា ទី៣. បទគៃបំបាត់ដោយទុច្ចរិត និងទី៤. បទសូកប៉ាន់តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា ឧកញ៉ា សង ថង ត្រូវបានចៅក្រមស៊ើបសួរ សម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ រួមជាមួយជនជាប់ចោទម្នាក់ទៀត ឈ្មោះ ស៊ូ អារ៉ាហ្វាត់ ជាអតីតអភិបាលរងខេត្តបាត់ដំបង ដោយជាប់ចោទពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត និងបទស៊ីសំណូក។
បើតាមអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកឡើងថា ការឃាត់ខ្លួនជនទាំងពីរនាក់នេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ។ ឧកញ៉ារូបនោះ មានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡ ខេត្តបាត់ដំបង៕
ដោយ ៖ មករា
សូមចុចអាន ៖ កូវីដ-១៩ ប្រែក្លាយភោជនីយដ្ឋានមួយកន្លែងនៅច្បារអំពៅ ទៅជាយានដ្ឋានជួសជុលរថយន្ត
សូមចុចអាន ៖ កម្ពុជានឹងចុះត្រជាក់ខ្លាំងរយៈពេលជាង១សប្តាហ៍ជាប់ៗគ្នាក្នុងខែមករានេះ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី