កីឡា
មិនអនុញ្ញាតឲ្យជនបរទេសមកពីក្រៅប្រទេសចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តនៅខេត្តសៀមរាបទេ
ភ្នំពេញ ៖ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តនៅខេត្តសៀមរាប ត្រូវបានគណៈកម្មការរៀបចំការប្រកួត ប្រកាសជាផ្លូវការរៀបចំឡើងវិញ នាចុងខែ មករា ឆ្នាំ២០២១ បន្ទាប់ពីពន្យារពេលដែលគ្រោងរៀបចំការប្រកួតថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ដោយសារកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ត្រូវបានបញ្ចប់ជាស្ថាពរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា គណៈកម្មការបាននឹងរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៥ នៅខេត្តសៀមរាប នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ខាងមុខ ។ សម្រាប់ទិវារត់ប្រណាំងនេះ យើងមិនអនុញ្ញាតឲ្យជនបរទេសដែលមកពីក្រៅប្រទេសចូលរួមឡើយ ដោយអនុញ្ញាតឲ្យជនបរទេសដែលរស់នៅក្នុងប្រទេសតែប៉ុណ្ណោះ។

លោកបានបន្តថា ចំពោះជនបរទេសក្នុងប្រទេសរួមមានសមាជិកទូត និងអង្គការនានា ព្រមទាំងប្រជាជនកម្ពុជាយើង។ គ្រោងការនេះ អាចមានការប្រែប្រួលប្រសិនបើមានការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល នោះយើងអាចមិនធ្វើតាមផែនការឡើយ។ ចំណែកអ្នកចូលរួមយើងមិនអាចកំណត់ចំនួនបានឡើយ ដូច្នេះគណៈកម្មការរង់ចាំំការសម្រេចចិត្តរបស់ក្រសួងសុខាភិបាលជាអ្នកកំណត់ ដើម្បីប្រយុទ្ធប្រឆាំងមេរោគឆ្លង COVID-19៕
ដោយ ៖ វិសិទ្ធ

សូមចុចអាន ៖ កីឡាករ ទៀង ទីនី ទំនងបន្តការងារជាមួយព្រះខ័នរាជស្វាយរៀង ក្រោយប្រកាសចូលនិវត្តន៍
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


