សន្តិសុខសង្គម
បុរសវ័យជាង៤០ឆ្នាំ ចុះដាក់ម៉ងយកត្រីចិញ្ចឹមក្រពះ សង្ស័យរអិលជើងធ្លាក់ចូលទឹកទន្លេលង់ស្លាប់
សង្ស័យរអិលជើង កំឡុងពេលដាក់ម៉ងយកត្រី បណ្តាលអោយបុរសម្នាក់ លង់ទឹកស្លាប់ភ្លាមៗ។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៦ ក្រោយវត្តព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា ជនរងគ្រោះតែងតែជិះម៉ូតូមួយគ្រឿង ម៉ាក ស៊ុយសូគី ឡេត ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1CW-3948 ខាងលើមករាយម៉ងដាក់យកត្រី នៅក្រោយវត្តព្រែកលាបជាប្រចាំ ខណៈនាវេលាកើតហេតុ សង្ស័យបុរសខាងលើរអិលជើងស្រាប់តែលង់ទឹកលិចបាត់តែម្តង ។ ភ្លាមៗប្រជាពលរដ្ឋនៅក្បែរ នោះបានឃើញហើយនាំគ្នាទៅជួយសង្រ្គោះនិងជួយរាវរកឃើញតែបុរសរូបនោះបានស្លាប់បាត់ទៅហើយ។


បច្ចុប្បន្ន សមត្ថកិច្ចកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យសាកសពខាងលើ រួចប្រគល់កំណត់ជូនមន្រ្តីមូលដ្ឋាន និងតម្កល់សពនៅវត្តព្រែកលាប រងចាំសាច់ញ្ញាត្តិយកទៅធ្វើបុណ្យ ៕ អត្ថបទ ៖ រដ្ឋា


-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


