Connect with us

សន្តិសុខសង្គម

តុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួនក្រុមក្មេងទំនើង ១៩នាក់ ដាក់ពន្ធនាគារ លើករណី ២ផ្សេងគ្នា នៅស្រុកអង្គស្នួល

បានផុស

នៅ

ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនក្រុមក្មេងទំនើងសរុបចំនួន ១៩នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងករណីអុកឡុក និងបង្កហិង្សាយ៉ាងអនាធិបតេយ្យចំនួន ២ករណីផ្សេងគ្នា នៅក្នុងភូមិសាស្ត្រស្រុកអង្គស្នួល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបញ្ជាក់របស់លោក ខា ដែនណា អ្នកនាំពាក្យអយ្យការ និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅឃុំខ្លួន ដើម្បីរង់ចាំការកាត់ទោសតាមច្បាប់។

ករណីទី១៖ ក្រុមក្មេងទំនើង ៥នាក់ កាន់កាំបិតផ្គាក់ និងចំពាមកៅស៊ូ ជិះម៉ូតូបង្អើលអ្នកភូមិ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិទួលស្រម៉រ ឃុំពើក ស្រុកអង្គស្នួល។ ក្រុមក្មេងទំនើងចំនួន ៥នាក់ បានបំពាក់ដោយកាំបិតផ្គាក់ ដំបង និងចំពាមកៅស៊ូ ជិះម៉ូតូប្រសាចពេញផ្លូវ បង្កការភិតភ័យដល់ប្រជាពលរដ្ឋ រហូតមានឈានដល់ការឃាត់ខ្លួន។ ក្រោយការសាកសួរ លោក លាង អ៊ូ ព្រះរាជអាជ្ញារង បានចោទប្រកាន់ពីបទ៖ «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» តាមបញ្ញត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានចៅក្រម លោក ហោ ពិសី សម្រេចឃុំខ្លួនដាក់ពន្ធនាគារ។

ជនសង្ស័យទាំង ៥នាក់ (គ្មានសារធាតុញៀន)៖ ១. ឈឿន រតន: (ហៅណាក់) (អ្នកកាន់កាំបិត) , ឈ្មោះ ពៅ សោភណ្ឌ (អ្នកកាន់ចំពាម) ,ឈ្មោះ ទី ប៊ុនហេង ,ឈ្មោះសែន វិចិត្រ និង ឈ្មោះ ហឿន ផានី

ករណីទី២៖ “ក្រុមប្លុកតាន់” មានគ្នា ១៤នាក់ ដេញកាប់ប្រហារយុវជន ៦នាក់ ឱ្យរបួសធ្ងន់ ករណីហិង្សាដោយចេតនានេះ បានកើតឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដូចគ្នា ស្ថិតនៅភូមិត្រពាំងសុក្រុំ ឃុំបែកចាន ស្រុកអង្គស្នួល។ ក្រុមក្មេងទំនើងដែលមានរហ័សនាម “ក្រុមប្លុកតាន់” មានគ្នា ១៤នាក់ បានធ្វើសកម្មភាពកាប់ប្រហារទៅលើក្រុមយុវជនរងគ្រោះមានគ្នា ៦នាក់ បណ្តាលឱ្យរងរបួស។ក្រោមប្រតិបត្តិការរួមគ្នារវាងសមត្ថកិច្ចស្រុកអង្គស្នួល និងសមត្ថកិច្ចរាជធានីភ្នំពេញ ជនសង្ស័យចំនួន ៧នាក់ ត្រូវបានចាប់ក្របួចខ្លួន ខណៈ ៧នាក់ទៀតកំពុងគេចខ្លួន។

ចំពោះករណីនេះ លោកស្រី ផាត់ សគន្ធថង តំណាងអយ្យការ បានចោទប្រកាន់ពីបទ៖ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា» តាមបញ្ញត្តិមាត្រា ២១៨ និង ៤១០ នៃក្រមព្រហ្មទណ្ឌ។ លោកចៅក្រម ម៉ាង ណុល បានសម្រេចឃុំខ្លួនអ្នកមានខ្លួនទាំង ៧នាក់ និងកាត់ទោសកំបាំងមុខចំពោះបក្ខពួកដែលកំពុងគេចខ្លួន។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងតែបន្តស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីតាមស្រាវជ្រាវបក្ខពួកក្រុមដេញកាប់ប្រហារដែលកំពុងគេចខ្លួនទាំង ៧នាក់នោះ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់បន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម