ព័ត៌មានជាតិ
កងទ័ពជើងគោក ៖ ឃាតកដែលបាញ់សម្លាប់នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ពុំមែនជាយោធិនកងទ័ពពិសេសទេ
ភ្នំពេញ ៖ កងទ័ពជើងគោក នៃបញ្ជាការដ្ឋានកងទ័ពពិសេស បានធ្វើការបដិសេធឃាតក ដែលបានបាញ់សម្លាប់នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កាលពីពេលថ្មីៗនេះ ថា ពុំមែនជាយោធិននៅក្នុងបញ្ជាការដ្ឋាននៃកងទ័ពពិសេសនោះទេ។
យោងតាមលិខិតបដិសេធរបស់កងទ័ពជើងគោកនៃបញ្ជាការដ្ឋានកងទ័ពពិសេស ដែលកម្ពុជាថ្មីទទួលបានឲ្យដឹងថា ក្នុងនាមមេបញ្ជាការនិងមេបញ្ជាកការរង នាយទាហាន នាយទាហានរង និងពលទាហានបញ្ជាការដ្ឋានទ័ពពិសេស សូមធ្វើការបដិសេធ យ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយតាមបណ្ដាញសង្គម ហ្វេសបុក ប្រឌិតព័ត៌មានក្លែងក្លាយថា ជនល្មើសជាយោធិនរបស់បញ្ជាការដ្ឋានទ័ពពិសេស និងមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាព ហេតុដូចនេះ អង្គភាពសូមឲ្យម្ចាស់គណនីហ្វេសបុកទាំងនោះកែតម្រូវព័ត៌មានជាថ្មីឡើងវិញរង់ចាំសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។
កងទ័ពជើងគោក នៃបញ្ជាការដ្ឋានកងទ័ពពិសេស បានបន្តថា បើសិនជាមានម្ចាស់គណនីហ្វេសបុកណា ដែលនៅតែបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ដែលគ្មានប្រភពជាក់លាក់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសទៀតនោះ អង្គភាពនឹងប្តឹងដល់ក្រសួងសមត្ថកិច្ចវែកមុខរកម្ចាស់គណនីហ្វេសបុកនោះមកផ្តន្ទាទោសចំពោះមុខច្បាប់ជាធរមាន៕
កែសម្រួលដោយ ៖ នាគព័ន្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


