កីឡា
សហព័ន្ធខ្មែរកីឡាហែលទឹក ចង់រុញកម្មវិធីប្រកួតធំៗទៅធ្វើនៅអាងទឹកឯកោះធំ និងបាត់ដំបង
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ថានៅពេលខាងមុខនេះសហព័ន្ធចង់យកកម្មវិធីប្រកួតធំៗទៅរៀបចំនៅឯខេត្តវិញម្ដង ដូចជាអាងទឹកនៅឯស្រុកកោះធំ ខេត្តកណ្ដាល និងអាងទឹកឯខេត្តបាត់ដំបងដើម្បីបំផុសការផ្សព្វផ្សាយបន្ថែម។

លោក ហែម គីរី
លោក ហែម គីរី អគ្គលេខាធិការបានឲ្យដឹងថា កន្លងទៅកម្មវិធីធំៗដូចជាការប្រកួតជើងឯកថ្នាក់ជាតិជារៀងរាល់ឆ្នាំ និងការប្រកួតពានរង្វាន់ផ្សេងៗគឺរៀបចំតែនៅអាងទឹកក្នុងពហុកីឡដ្ឋានជាតិនោះទេដោយសារទីនេះជួយសម្រួលបានច្រើនលើការកាត់បន្ថយចំណាយ។
យ៉ាងណាជំហានបន្ទាប់ទៅទៀតនេះសហព័ន្ធចង់ផ្លាស់ប្ដូរការរៀបចំការប្រកួតធំៗមួយចំនួនទៅបណ្ដាខេត្តវិញ ដូចជានៅអាងទឹកកោះធំ ក្នុងខេត្តកណ្ដាល និងអាងទឺកសកលវិទ្យាល័យជាតិបាត់ដំបង ខេត្តដំបងជាដើម។ ការចង់លើកទៅរៀបចំនៅទីនោះគឺចង់បំផុស និងផ្សព្វផ្សាយវិស័យកីឡាហែលទឹកឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ព្រោះបណ្ដាខេត្តទាំងនោះសុទ្ធតែមានអាងទឹកសមស្រប និងអំណោយផងដែរ។

រូបភាពសហព័ន្ធ
ចំពោះគម្រោងផែនការនេះកំពុងស្ថិតលើការពិភាក្សានៅឡើយទេ ព្រោះពាក់ព័ន្ធនិងការចំណាយ។ ដូចដឹងស្រាប់ហើយថាការប្រកួតម្ដងៗសហព័ន្ធត្រូវការចំណាយច្រើនពិសេសបើរៀបចំនៅតាមខេត្តទៅទៀតគឺទំហំថវិកាអាចនឹងកើនឡើងជាងនៅរាជធានីភ្នំពេញ។

រូបភាពសហព័ន្ធ
បញ្ជាក់ដែរថា សហព័ន្ធខ្មែរកីឡាហែលទឹកគឺជាសហព័ន្ធមួយដែលឈានមុខគេ និងចាត់ចូលជាសហព័ន្ធមួយដែលមានការអភិវឌ្ឍន៍ខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធពិសេសគឺអាងទឺកនេះតែម្ដង។ គិតមកដល់ពេលនេះសហព័ន្ធមានអាងហែលទឹកបែបស្ដង់ដារហ្វឹកហាត់ និងប្រកួតរហូតដល់ទៅ ៤កន្លែងឯណោះគឺអាងទឹកក្នុងពហុកីឡដ្ឋានជាតិ អាងទឹកនៅកំពង់ចាម អាងទឹកនៅខេត្តបាត់ដំបង និងអាងទឹកនៅស្រុកកោះធំ ខេត្តកណ្ដាល៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


