ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបទាំងឡាយណាដែលបានឱ្យអ្នកដទៃមកប្រឡងជំនួសចាត់ទុកថាជាសកម្មភាពកម្រិតថ្នាក់ទី៣ត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងពីរឆ្នាំបន្ទាប់។ ក្នុងករណីចាំបាច់ បេក្ខជននឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយតាមច្បាប់ជាធរមាន។ ចំពោះបេក្ខជនប្រព្រឹត្តិនៅក្នុងកម្រិតថ្នាក់ទី២ ក៏នឹងទទួលពិន័យមិនអនុញ្ញាតឱ្យចូលប្រឡងដោយកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិនិងមិនឱ្យអនុញ្ញាតឱ្យចូលរួមប្រឡងនៅឆ្នាំបន្ទាប់។ ក្នុងនោះរួមមានបេក្ខជនធ្វើសកម្មភាពដើរចុះឡើងពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស ហែកសន្លឹកកិច្ចការ ឬមិនព្រមប្រគល់សន្លឹកកិច្ចការជូនអនុរក្ស ផ្លាស់ទីកន្លែងអង្គុយដោយលុបលេខតុពីកន្លែងដែលបានកំណត់ទៅ សរសេរលេខតុរបស់ខ្លួននៅកន្លែងផ្សេង ឱ្យសន្លឹកកិច្ចការ ឬសំណៅក្រដាសព្រាងរបស់ខ្លួនទៅអ្នកដទៃចម្លង ឱ្យអ្នកដទៃសរសេរលើសន្លឹកកិច្ចការរបស់ខ្លួន សរសេរលើសន្លឹកកិច្ចការរបស់អ្នកដទៃ។ បេក្ខជនបោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង ឬចេញទៅយកឯកសារ ឬចម្លើយ ពាក់ព័ន្ធទៅនឹងប្រធានវិញ្ញាសាចូលក្នុងបន្ទប់ប្រឡងក្នុងពេលធ្វើវិញ្ញាសា បង្កជម្លោះក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងដោយគំរាមកំហែងលើបេក្ខជនដទៃ...
កូនគ្រាប់បែកចង្កោមដែលបាញ់ហើយមិនផ្ទុះ មានហានិភ័យខ្ពស់ណាស់ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា គ្រាប់បែកចង្កោមទាំងនោះ
ទាហានចំនួន ១៨ រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនក្រោយពេលបទឈប់បាញ់ដោយខុសច្បាប់ ដែលគិតមកដល់ពេលនេះរយៈពេល ១៤ ថ្ងៃហើយ
មជ្ឈមណ្ឌលនេះជាកន្លែងសំខាន់សម្រាប់ផ្ទេរចំណេះដឹង និងជំនាញអនុវត្តទៅកាន់មន្ត្រីរដ្ឋបាល សិស្ស និងកសិករ ដើម្បីឱ្យពួកគេចេះដោះស្រាយបញ្ហាក្នុងតំបន់
កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានហេដ្ឋរចនាសម្ព័ន្ធប្រកបដោយគុណភាព រួមទាំងផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ព្រលានយន្តហោះ ប្រព័ន្ធគមនាគមន៍
ការជំរិតទារប្រាក់នេះ កើតឡើងនៅពេលដែលពលករខ្មែរជាច្រើននាក់បាននិងកំពុងត្រឡប់មកផ្ទះវិញយ៉ាងគំហុក ដោយសារការព្រួយបារម្ភអំពីការកើនឡើងនៃការរើស
ការសុំបិណ្ឌនេះពីគណៈសង្ឃកម្ពុជា ដោយសារទាហានខ្មែរទាំង ១៨រូប ដែលត្រូវបានយោធាថៃចាប់ខ្លួនក្រោយបទឈប់បាញ់ មិនទាន់ត្រូវបានដោះលែងមកវិញនៅឡើយទេ