ព័ត៌មានជាតិ
មជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំកសិកម្មដ៏ទំនើបដំបូងគេនៅខេត្តមណ្ឌលគិរី សម្ពោធដាក់ឱ្យប្រើប្រាស់
មជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំតំបន់ខ្ពង់រាបលើកដំបូងគេនៅប្រទេសកម្ពុជា ស្ថិតនៅខេត្តមណ្ឌលគិរី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលជាមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការផលិតពូជដំឡូងបារាំង បណ្តុះបណ្តាលកសិករដាំបន្លែឆ្នើម និងបង្កើតប្រព័ន្ធឯករាជ្យប្រកបដោយស្ថេរភាព។ មជ្ឈមណ្ឌលនេះជាកន្លែងសំខាន់សម្រាប់ផ្ទេរចំណេះដឹង និងជំនាញអនុវត្តទៅកាន់មន្ត្រីរដ្ឋបាល សិស្ស និងកសិករ ដើម្បីឱ្យពួកគេចេះដោះស្រាយបញ្ហាក្នុងតំបន់បានប្រសើរឡើង។

ពិធីសម្ពោធនេះ ធ្វើឡើងកាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៥ ក្រោមវត្តមាន លោក អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងមន្រ្តីពាក់ព័ន្ធ នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
នាឱកាសនោះ លោក អ៊ួង កុសល បានលើកឡើងថា ការបើកសម្ពោធមជ្ឈមណ្ឌលនេះ ស្របតាមយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការអភិវឌ្ឍកសិកម្ម និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ។ លោកបញ្ជាក់ថា៖« ការបើកដំណើរការនេះគឺជាចំណុចចាប់ផ្តើមសំខាន់នេះមានគោលបំណង សម្រាប់លើកកម្ពស់កំណើនសេដ្ឋកិច្ចជនបទ ដោយផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មទំនើបដល់កសិករក្នុងតំបន់សំខាន់ គឺកាត់បន្ថយការចាកចេញចំណាកស្រុកទៅធ្វើការនៅឯក្រៅប្រទេស និងកាត់បន្ថយភាពក្រីក្រ»។

ជាមួយគានេះ លោក Kim Woosang អនុប្រធានក្រុមហ៊ុន Korea Rural Community Corporation មានប្រសាសន៍ថា មណ្ឌលអភិវឌ្ឍន៍ដំណាំតំបន់ខ្ពង់រាប គឺជាហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់ការផលិតបន្លែមានតម្លៃខ្ពស់ និងការបង្កើតខ្សែសង្វាក់តម្លៃកសិកម្មប្រកបដោយចីរភាព។ លោកបញ្ជាក់ថា ចន្លោះពេល ៥ ឆ្នាំចុងក្រោយកូរ៉េ និងកម្ពុជា បានសហការគ្នាដើម្បីបញ្ចប់ការសាងសង់ស្ថាបត្យកម្មកសិកម្មទំនើប ដូចជា មន្ទីរពិសោធន៍ពូជដំឡូងបារាំង និងផ្ទះកញ្ចក់ប្រព័ន្ធធ្វើដំណាំក្នុងទឹក (hydroponics) ព្រមទាំងផ្ដល់ម៉ាស៊ីនកសិកម្ម និងឧបករណ៍ផ្សេងៗ បញ្ជូនអ្នកជំនាញ រៀបចំកម្មវិធីបណ្តុះបណ្តាល និងដំណើរការកសិដ្ឋានសាកល្បង ដើម្បីជំរុញការលូតលាស់កសិកម្មក្នុងតំបន់។

លោកបន្ថែមថា ការសម្រេចបាននូវជោគជ័យទាំងនេះ ព្រោះមានការចូលរួមសកម្មពីប្រជាពលរដ្ឋ អាជ្ញាធរក្នុងមូលដ្ឋាន និងការជឿទុកចិត្ត និងសហការរវាងប្រទេសទាំងពីរ។ លោករំពឹងថា មណ្ឌលនេះនឹងក្លាយជាវេទិកាកសិកម្មបើកចំហ និងនាំឱ្យខេត្តមណ្ឌលគិរីក្លាយជាគន្លឹះកសិកម្មលើដីខ្ពស់ប្រកបដោយចីរភាព។

ចំណែកលោក លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការបង្កើតមជ្ឈមណ្ឌលនេះឡើង ព្រោះប្រជាពលរដ្ឋជាង៨០% ជាជនជាតិភាគតិច ដែលការរស់នៅពឹងផ្អែកលើដំណាំកសិកម្មទាំងស្រុង ស្របពេលធ្វើការដាំដុះដំណាំផ្សេងៗនោះពួកគេមិនទាន់មានបច្ចេកវិទ្យាកសិកម្មទំនើបចូលមកដល់ឡើយ។ បន្ថែមពីនេះ ការបង្កើតមណ្ឌលអភិវឌ្ឍដំណាំតំបន់ខ្ពង់រាបនេះឡើង អាចបំពេញតាមតម្រូវការបន្ទាន់របស់កសិករ ដោយផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសជាក់ស្តែង និងឯកទេស ដើម្បីជួយដោះស្រាយបញ្ហារបស់កសិករ និងរួមចំណែកអភិវឌ្ឍខេត្តមណ្ឌលគិរីថែមមួយកម្រឹតទៀតផងដែរ៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


