ការសិក្សានោះផ្តោតសំខាន់ចំពោះសាលារៀនស្ថិតក្នុងភូមិសាស្រ្តងាយរងគ្រោះដោយកត្តាធម្មជាតិ ស្ថិតនៅតំបន់ដាច់ស្រយាល ខ្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រ
ប្រាសាទវិហារជាទីតាំងដ៏ស័ក្តិសិទ្ធិបំផុត សូម្បីតែអតីតព្រះមហាក្សត្រសៀមឡើងសោយរាជ្យក៏យកទឹកមន្តពីប្រាសាទព្រះវិហារដើម្បីប្រោសព្រំរិទ្ធីអំណាចផងដែរ
សន្តិភាពពិតប្រាកដ ពិតជាអាចសម្រេចបានតាមរយៈគតិបណ្ឌិតក្នុងការដឹកនាំ និងការប្ដេជ្ញាចិត្តឥតងាករេក្នុងការដោះស្រាយវិវាទដោយសន្តិវិធី
រចូលរួមរបស់សប្បុរជននាពេលនេះ ដើម្បីបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមលើកទឹកចិត្តដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ
ទង្វើនេះបង្ហាញពីចេតនាច្បាស់លាស់ និងចេតនារបស់ប្រទេសថៃក្នុងការរៀបចំធ្វើសង្រ្គាម។ អ្វីដែលកំពុងលាតត្រដាងនៅពេលនេះមិនមែនជារឿងចៃដន្យនោះទេ
ការវាយប្រហារដោយមិនញញើត ជាមួយនឹងការប្រើប្រាស់ការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែក ពីលើអាកាសដោយយន្តហោះ F-16
នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា ថ្ងៃទី ២៥ ខែកក្កដានេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបកអាក្រាតធាតុពិត និងទង្វើក្រឡេចក្រឡុចរបស់ថៃរឿងចរចាឈប់បាញ់ ប៉ុន្តែបញ្ជាកងទ័ពបាញ់ផ្លោងមកទីតាំងឈរជើងទ័ពកម្ពុជា។ ក្នុងជម្លោះផ្ទុះអាវុធនៅតាមព្រំដែន ជាការពិតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើលិខិតមួយច្បាប់ទៅកាន់ នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ដើម្បីស្នើសុំជួយបញ្ចប់ការឈានពានរបស់ថៃមកលើអធិបតេយ្យភាពកម្ពុជា។ ក្រោយមកនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ក៏បានធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីកម្ពុជា...