Connect with us

ព័ត៌មានជាតិ

សូម្បីតែអតីតព្រះមហាក្សត្រសៀមក៏ឡើងមកយកទឹកមន្តពីប្រាសាទព្រះវិហារ ដូច្នេះរដ្ឋណាបំផ្លាញនឹងទទួលផលកម្មវិនាសហិនហោច

បានផុស

នៅ

ប្រាសាទវិហារជាទីតាំងដ៏ស័ក្តិសិទ្ធិបំផុត​ សូម្បីតែអតីតព្រះមហាក្សត្រសៀមឡើងសោយរាជ្យក៏យកទឹកមន្តពីប្រាសាទព្រះវិហារដើម្បីប្រោសព្រំរិទ្ធីអំណាចផងដែរ។ ដូចនេះរដ្ឋណាឬអ្នកណាបំផ្លាញប្រាសាទព្រះវិហារ​ នឹងទទួលនូវផលកម្មវិនាសហិនហោចវិញមិនខានឡើយ ។ នេះបើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោកបានលើងឡើងបែបនេះ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានទាហានឈ្លានពានសៀមប្រើប្រាស់ការទម្លាក់គ្រាប់បែកMK-82 (ទម្ងន់ប្រមាណ២៣០គ.ក)​ជាច្រើនគ្រាប់​ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ​ ជាពិសេសគ្រាប់ផ្លោង១៥៥មម​ជាមួយគ្រាប់បែកចង្កោម​ ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមួយនេះ។ ក្នុងស្មារតីការពារបូរណភាពទឹកដី និងប្រាសាទព្រះវិហារកេរ្តិ៍មរតកដូនតាខ្មែរ​ កងកម្លាំងប្រដាប់អាវុធដ៍អង់អាចក្លាហានរបស់កម្ពុជាបានវាយបកប្រយុទ្ធតតាំងជាមួយខ្មាំងឈ្លានពានប្រកបដោយជោគជ័យ។

លោក ហេង រតនា បានគូសបញ្ជាក់ថា រយៈពេលជាង៥០ឆ្នាំមកហើយពោលគឺចាប់ខែឧសភា​ ឆ្នាំ១៩៧៥​ ដែលគ្រាប់បែក MK-82 បានបាត់សំឡេងផ្ទុះទឹកដីនៃមាតុភូមិនេះ។ ក្នុងអតីតសង្គ្រាមនោះគ្រាប់បែកMK-82 ចំនួន៩ ១៩​,៦២២ គ្រាប់ត្រូវបានទម្លាក់លើ ៥៥,៦១៤ទីតាំង​ដោយមានយន្តហោះទម្លាក់ចំនួន​ ១១៥,៨៨៦ ជើងហោះហើរទម្លាក់គ្រាប់លើទឹកដីកម្ពុជា​ ប៉ុន្តែក្នុងពេលសង្គ្រាមនោះ​ គ្មានគ្រាប់បែកMK-82 ត្រូវបានទម្លាក់នៅប្រាសាទព្រះវិហារនោះទេ។

ក្រោយសៀមទម្លាក់គ្រាប់បែក អាជ្ញាធរជាតិព្រះវិហារ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះកងកម្លាំងប្រដាប់អាវុធថៃ ដែលបានរំលោភបំពានលើអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងការបំផ្លាញធ្ងន់ធ្ងរដល់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ និងទាមទារឱ្យបញ្ឈប់សកម្មភាពដ៏គឃ្លើននេះជាបន្ទាន់។

ការថ្កោលនេះ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ បានចាប់ផ្តើមឈ្លានពានទឹកដីកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យប៉ះពាល់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើរចនាសម្ព័ន្ធផ្ទាល់របស់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងបរិវេណជុំវិញ ដែលជា មរតកវប្បធម៌ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ និងមានតម្លៃលេចធ្លោជាសកលសម្រាប់មនុស្សជាតិ។


ការវាយប្រហារដោយមិនញញើត ជាមួយនឹងការប្រើប្រាស់ការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើអាកាសដោយយន្តហោះ F-16 គឺជាការបំពានយ៉ាងធ្ងន់ធ្ងរនិងមិនអាចទទួលយកបាន មិនគោរពទៅតាម អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌។ ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងចងក្រងឯកសារប្តឹងទៅស្ថាប័នអន្តរជាតិធំៗ ករណីថៃប្រើអាវុធធុនធ្ងន់បំផ្លាញប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម