វប្បធម៌ ជំនឿ
បើសុបិនឃើញកាបូបប្រេនៗ អានហើយនឹងភ្ញាក់ផ្អើល…
ពពួកកាបូបដែលរចនាម៉ូដគឺជាកាបូបប្រេនៗ ដែលមានតំលៃថ្លៃខ្ពស់កប់ៗ កម្រឃើញក្នុងសុបិន្តណាស់តែបើឃើញវាមែន អានអត្ថបទនេះ អ្នកនឹងភ្ញាក់ផ្អើល។
ម៉ាករចនាល្បីៗ រួមមាន Louis Vuitton, Fendi, Prada, Marc Jacobs, Valentino, Christian Dior, Chloe និង Givenchy កាបូបទាំងនេះជាកម្មសិទ្ធិរបស់វណ្ណៈជាក់លាក់ដែលមិនមែនគ្រប់គ្នាអាចមានលទ្ធភាពទិញប្រើឡើយ។ ពេលវាកើតមានក្នុងសុបិនក៏ដូច្នោះ វាពាក់ព័ន្ធនឹងការដែលយើង លះបង់ប្រាក់ដើម្បីជាប្រយោជន៍ដល់ការទទួលបានកេរ្តិ៍ឈ្មោះ ក្នុងចំណោមក្រសែភ្នែកមនុស្សនានាអ្នកដែលនៅជុំវិញអ្នក។
មានមនុស្សជាច្រើនដែលសំញ៉ែងធ្វើជាម្ចាស់កាបូបល្បីៗទំាងនោះ ប៉ុន្តែមិនអាចមានលទ្ធភាពទិញបាន។
នៅក្នុងក្តីសុបិនទៀត សោតប្រសិនបើអ្នកសុបិនអំពីការទិញកាបូបប្រេន វាបង្ហាញពីការច្នៃប្រឌិតខ្ពស់របស់អ្នក ចរិតចូលចិត្តលក្ខណៈដើម គ្មានអ្វីក្លែងក្លាយដើម្បីគ្រាន់តែទាក់ទាញការចាប់អារម្មណ៍ចំពោះអ្នកនោះឡើយ។ សុបិនបង្ហាញថា អ្នកមិនចូលចិត្តមនុស្សដែលមិនស្មោះត្រង់ឬមានចរិតលក្ខណៈអួតលើសការពិត ហើយ ក្តីសុបិន្តនេះក៏អាចមានន័យផងដែរថា វាដល់ពេលដែលត្រូវប្រើភាពច្នៃប្រតិដ្ឋនិងលក្ខណៈពិសេសដ៏កម្ររបស់អ្នកមកជាប្រយោជន៍ហើយ។
នៅពេលដែលសុបិនបង្ហាញថា អ្នកបានទិញកាបូបអ្នករចនាម៉ូដដោយម៉ាកល្បីៗ វាបញ្ជាក់ថាអ្នកបានដឹងពីសក្តានុពលនៃទេពកោសល្យពីកំណើតរបស់ខ្លួនឯងដែលអាចប្រើដើម្បីធ្វើឲ្យជីវិតប្រសើរជាងពេលបច្ចុប្បន្ននេះបាន។
ចាប់ផ្តើមគម្រោងច្នៃប្រតិដ្ឋថ្មីមួយនិងដំណើរការល្អ។
ចំណែកសុបិនដែលឃើញកាបូបម៉ូដល្បីជាច្រើន បានបង្ហាញថា ការច្នៃប្រតិដ្ឋរបស់អ្នកបញ្ចេញទេពកោសល្យជាច្រើន ដែលអាចជួយអ្នកដទៃឱ្យមានជីវិតប្រសើរឡើងមិនខាន (បុគ្គលិក កូនចៅ ឬមិត្តភក្តិ)។
ប្រសិនបើអ្នកបានឃើញក្នុងសុបិន ថាខ្លួនរើសយកកាបូបប្រភេទកំពូលៗដូចជាម៉ាក Chanel, Prada ឬ Gucci វាមានន័យថា ទេពកោសល្យរបស់អ្នកមិនអាចប្រៀបផ្ទឹមបានទេ។ អ្នកស្ថិតនៅក្នុងចំណោមថ្នាក់មនុស្ស ដែលគ្រប់គ្នាកំពុងមើលមកដោយស្រេកឃា្លននិងច្រណែន។
សុបិននេះក៏អាចជាដំណឹងផងដែរថា អ្នកនឹងទិញឬទទួលអំណោយនូវកាបូបប្រេនៗក្នុងជីវិតពិតឆាប់ៗនេះ៕
គ្រូ ឯម
ចុចអាន៖ ត្បូងទទឹមក្នុងសុបិនអាចជាដំណឹងមានបុត្រ ឬទិញបានអចលនទ្រព្យធំដុំ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ