ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលស្នើទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិជួយលើការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកនៅកម្ពុជា
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA)
ជួយលើការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកនៅកម្ពុជា ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Liu Hua អគ្គនាយករងនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិកាលពីថ្ងៃទី២០មីនានៅទីស្តីការក្រសួង លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សំណើរដែលចង់ឱ្យភ្នាក់ងារថាមពលបរមាណូអន្តរជាតិជួយលើការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកនៅកម្ពុជារួមមាន ទី១-មធ្យោបាយនៃការបង្កើត និងពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធ ទី២-ការបណ្តុះបណ្តាល និងរក្សានូវមូលធនមនុស្សដែលមានជំនាញខ្ពស់ក្នុងផ្នែកនេះ ទី៣-តម្រូវការ និងការ
ផ្គត់ផ្គងឧបករណ៍បរិក្ខារ ទី៤- ឱសថឯកទេសដែលមានប្រសិទ្ធភាពខ្ពស់ និងតម្លៃថ្លៃខ្លាំង ទី៥-និរន្តរភាព និងតាមដាន ថែរក្សាដំណើរការឧបករណ៍បច្ចេកទេស និងទី៦-ប្រព័ន្ធសុវត្ថិភាព និងនិយតកម្ម នៃដំណើរការ និងការទុកដាក់កាកសំណល់គ្រោះថ្នាក់ ដោយវិទ្យុសកម្ម ទាំងផ្នែករដ្ឋ និងពិសេសផ្នែកឯកជន។
លោករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរដល់ IAEA ដែលបានសហការគាំទ្រលើវិស័យសុខាភិបាលជាពិសេសក្រុមបេសកកម្មដែលបានចុះមកវាយតម្លៃការងារប្រយុទ្ធប្រឆាំងមហារីកនៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់របស់IAEAដោយសារតែបច្ចេកទេសនុយក្លេអ៊ែរដើរតួនាទីយ៉ាងសំខាន់ក្នុងផ្នែកវេជ្ជសាស្ត្រ និងដើរតួនាទីពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូ IAEAអំពីប្រវត្តិដែលចាប់ផ្តើមរៀបចំការងារពាក់ព័ន្ធនឹងជំងឺមហារីក តាំងពីឆ្នាំ២០១៣នៃការកសាងមជ្ឈមណ្ឌលជំងឺមហារីកនៅមន្ទីរពេទ្យកាល់ម៉ែតដោយបានការជួយឧបត្ថម្ភ គាំទ្របច្ចេកទេស និងបរិក្ខារផ្សេងៗក្នុងកិច្ចការងារនេះរហូតដល់បច្ចុប្បន្ន។

លោក Liu Hua អគ្គនាយករងនៃ IAEA បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ទស្សនវិស័យវែងឆ្ងាយរបស់លោករដ្ឋមន្ត្រី និងបានបញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់ឯកឧត្តម ដោយប្តេជ្ញាចិត្តខ្ពស់ និងចូលរួមជាមួយក្រសួងសុខាភិបាលនៃកម្ពុជាដើម្បីសម្រេចឱ្យបាននូវការបង្កើតផែនការជាតិគ្រប់គ្រងជំងឺមហារីក និងការអនុវត្តផែនការសកម្មភាពជាដំណាក់កាលៗដោយចូលរួមការតាមដានវឌ្ឍនភាពឱ្យមានប្រសិទ្ធភាពខ្ពស់។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់អង្គការ IAEAជាពិសេស លោកអគ្គនាយករង ដែលបានបញ្ជាក់ជំហរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការព្រមទាំងបានស្វាគមន៍ដល់ការផ្តល់នូវជំនាញបច្ចេកទេសមធ្យោបាយនានាបន្ថែមទៀតក្នុងគោលដៅរួមគ្នាលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


