រោងឆ្នាំ១៩៧៦ ​«នាគភ្លើង»ឆ្នាំ២០២១គ្រាន់ឡើងវិញបន្តិចហើយ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

រោងឆ្នាំ១៩៧៦ ​«នាគភ្លើង»ឆ្នាំ២០២១គ្រាន់ឡើងវិញបន្តិចហើយ

Published

on

តើនាគភ្លើងកើតក្នុងឆ្នាំ ១៩៧៦ មានជតារាសីបែបណា​ក្នុងឆ្នាំ២០២១?

រោងដែលមាន​កំណើតចាប់ពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ១៩៧៦ ដល់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ១៩៧៧ មិនថាប្រុសឬស្រីជាធាតុនាគភ្លើងក្នុងក្បួនហោរាចិន ដោយមាន​លេខសំណាង: ៦, ៨ និងពណ៌សំណាងពណ៌មាស ។

ហោរាសាស្ដ្រឆ្នាំ ២០២០ សំរាប់នាគអគ្គីកើតនៅឆ្នាំ ១៩៧៦
ឆ្នាំ ២០២០ បញ្ហាធំដុំនឹង​មកលលេងជីវិតមនុស្សនាគអគ្គី ទាំងពីរយ៉ាងគឺ ការងារនិងគ្រួសារ ដូចជាការបាត់បង់លុយព្រោះថាផ្កាយអាជីពមនុស្សឆ្នាំនាគ១៩៧៦ ត្រូវអាប់អួរច្រើនតែនាំពួកគេឱ្យ​ធ្វើការជាមួយមនុស្សទុច្ចរិតដែលអាចបង្កគ្រោះថ្នាក់ដល់អាជីពយ៉ាងធ្ងន់។ ពួកគេអាចនឹងត្រូវ​ដកហូត​សម្បត្តិឬដកបណ្តេញចេញ។ ដូច្នេះមនុស្សនាគអគ្គី ត្រូវការការប្រុងប្រយ័ត្នចំពោះមនុស្សជុំវិញខ្លួនហើយអ្វីដែលសំខាន់ជាងនេះទៀតនោះគឺត្រូវប្រយ័ត្ននឹងមនុស្សអាក្រក់សម្តីល្អ។

គូស្នេហ៍របស់ពួកគេហាក់ដូចជាឈ្លោះប្រកែកគ្នាច្រើនដោយសារគេ​បានប្រជាប្រិយភាពក្នុងចំណោមភេទផ្ទុយ។ បើជាភេទស្រីត្រូវរក្សាចិត្តស្ងប់ក្នុងទំនាក់ទំនងស្នេហា បើមិនដូច្នេះទេងាយនឹងឈឺចាប់ដោយការ​មាក់ងាយ​ បន្លំកេងណាស់។

ឆ្នាំ ២០២១ ជោគជតារាសីសំរាប់នាគអគ្គីកើតនៅឆ្នាំ ១៩៧៦

នៅឆ្នាំ ២០២១ នាគអគ្គី ពិតជាមានអារម្មណ៍ថា ជីវិតនិង​ការងារធ្ងន់ឡើងៗ ហើយប្រសិទ្ធភាពការងាររបស់ពួកគេត្រូវបានកាត់បន្ថយ។ ទោះជាយ៉ាងណាក៏ដោយការខិតខំប្រឹងប្រែង និង រក្សាអាកប្បកិរិយាសុទិដ្ឋិនិយមអាចជួយឱ្យ​ទទួលបានការងារ និងកិត្តិយស​របស់ពួកគេត្រឡប់មកវិញ។

ប្រាក់ចំណូលរបស់អ្នកជំនួញឆ្នាំនាគ១៩៧៦អាចនឹងល្អនៅឆ្នាំនេះ ដោយផ្អែកលើការព្យាករណ៍សំណាងរបស់នាគនៅឆ្នាំ ២០២១ ពីព្រោះពួកគេនឹងប្រឈមនឹងបរិយាកាសធុរកិច្ចមិនសូវប្រកួតប្រជែងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយការចំណាយនៅតែកើនឡើងរហូតមិនអាចសន្សំបាននៅឡើយ ការដោះបំណុលអាចមានជានិច្ច​ពេញមួយឆ្នាំ។ ការចំណាយលើការអប់រំប្រាក់កម្ចីទិញផ្ទះប្រាក់កម្ចីរថយន្តនិងការចំណាយផ្សេងទៀតនឹងរំខានទោះបីជា គេ​នឹងមិនធ្លាក់ចូលក្នុងស្ថានភាពតានតឹងសេដ្ឋកិច្ចក៏ត្រូវការ​ ការគ្រប់គ្រងការវិនិយោគនិងហិរញ្ញវត្ថុនឹងនរជាងមុន។

ដោយសារតែការងារមមាញឹកពួកគេបានយកចិត្ត​ទុកដាក់លើគ្រួសារតិចតួចពេកណាស់ក្នុងឆ្នាំនេះ។ លើសពីនេះទៀត ពួកគេមិនដឹងពីរបៀបបញ្ចេញមតិ កិច្ចពិភាក្សាដែលនឹងបណ្តាលឱ្យមានការមិនពេញចិត្តពីដៃគូរបស់ពួកគេ។ ត្រូវតែផ្តល់ការពន្យល់វិជ្ជមានកុំឱ្យ​ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ភាពសុខដុមរមនាក្នុងគ្រួសារហើយថែមទាំងបង្កការលែងលះទៀតផងពេលដែលផ្កាយសំណាងនៃសេចក្តីស្នេហា គឺនៅអន់ថយនៅឆ្នាំ ២០២១ ។

បុគ្គលិកលក្ខណៈពេញមួយជីវិតនៃនាគអគ្គីឆ្នាំ ១៩៧៦
មនុស្សដែលកើតក្នុងឆ្នាំ ១៩៧៦ ឆ្នាំនៃនាគអគ្គី គឺឆ្លាតវាំ ស្មោះត្រង់និងអត់ធ្មត់។ ពួកគេសុភាពរាបសា មានភាពឧស្សាហ៍ព្យាយាមក្នុងការងារ តែង​ហែលឆ្លងឯករាជ្យនៅក្នុងជីវិតតាំងពីជំទង់មក ហើយពួកគេមានភាពរីករាយនិងការប្តេជ្ញាចិត្តក្នុងការធ្វើអ្វីៗបានល្អ។ ពួកគេមានសមត្ថភាពការងារនិងការគ្រប់គ្រងឆ្នើមព្រមជាមួយគំនិតច្នៃប្រតិដ្ឋខ្ពស់ ដូច្នេះពួកគេកើតមកដោយមានភាពជាអ្នកដឹកនាំ។

អំពីគុណវិបត្តិពួកគេទំនងជាមិនប្រកាន់ខ្ជាប់នូវបញ្ហាសំខាន់ៗនៃគោលការណ៍សីលធម៌ ដូចជាសម្បូរស្នេហ៍ និយាយចេចចូច ដែលមានទំនោរធ្វើឱ្យមនុស្សម្នាពិបាក នឹងអាចជឿទុកចិត្តបាន។

អាជីព
អាជីពរបស់រោងអាគ្គី តែង​តែកើនឡើងជាលំដាប់ដោយសារតែការខិតខំ។ ពួកគេអាចនឹងក្លាយជាមេដឹកនាំដែលមានភាពជាអ្នកដឹកនាំដ៏ខ្លាំងនៅថ្ងៃណាមួយ។ នៅក្នុងវិស័យការងារពួកគេអាចទទួលបានសុខស្រួលទាំងជាមួយអ្នកមើលការខុសត្រូវនិងមិត្តរួមការងារព្រោះនាគភ្លើងពូកែទំនាក់ទំនង​។ គេធ្វើរឿងជាច្រើន​បានជោគជ័យ​តែចំណុចមិនល្អមួយ​គេជាមនុស្ស​មានមហិច្ឆតាពេក ព្រោះតែចង់អួតអាងគេនឹងងាយរងគ្រោះព្រោះគំនិតខ្លួនឯង។

ទ្រព្យសម្បត្តិ
ទ្រព្យសម្បត្តិសំណាងសម្រាប់នាគអគ្គីកាន់តែប្រសើរឡើងជាមួយនឹងការអភិវឌ្ឍអាជីពរបស់ពួកគេឬទទួលបានប្រាក់បៀវត្សពីការបំពេញការងារកាន់តែច្រើននៅក្រោយ​វ័យ៥០ឆ្នាំ នៅវ័យ៤០ប្លាយនឹងមានគ្រោះម្តង មិនគួរលោភលន់ពេកទេ ហើយការវិនិយោគដែលមានហានិភ័យខ្ពស់គួរតែត្រូវចៀសវាងដាច់ខាត។ ពួកគេគួរតែពិគ្រោះជាមួយអ្នកជំនាញនិងស្តាប់យោបល់របស់អ្នកដទៃមុនពេលវិនិយោគ។​ ទម្លាប់បង្ខាំងខ្លួនឯងអំពីរឿងមុខមាត់ អួតអាងបានកាន់តែប្រសើរឡើង។

ស្នេហានិងទំនាក់ទំនង
មនុស្សដែលមានរាសីចក្រនាគភ្លើងនេះ កម្រនឹងផ្តើមគំនិតក្នុងទំនាក់ទំនងស្នេហាណាស់ ថែមទាំងមិនដឹងពីរបៀបបង្ហាញអារម្មណ៍ដោយក្លាហាននៅពេលចិត្ត​ស្នេហាកើតឡើងផងទេ ។ បន្ទាប់ពីរៀបការពួកគេតែងតែក្រអឺតក្រទមក្នុងផ្ទះ ដែលនាំឱ្យមានបញ្ហានៅក្នុងទំនាក់ទំនងជាមួយប្តីប្រពន្ធរបស់ពួកគេ ដែលជាហេតុមានដៃគូច្រើន ក្នុងជីវិត​។ ដើម្បីដោះស្រាយបញ្ហាពួកគេគួរមានវិន័យ​និងសង្កត់ចិត្ត​រៀននិយាយទន់ភ្លន់ សម្រប ត្រូវការចំណាយពេលកាន់តែច្រើនឡើងសម្រាប់ដៃគូដើម្បីឱ្យពួកគេអាចមានសុភមង្គលក្នុងចំណងអាពាហ៍ពិពាហ៍។ រោងដែលឆាប់រៀបការនៅវ័យ​ខ្ទង់ម្ភៃ កម្ររក្សា​គូជិវិត​តែមួយដល់ចាស់ព្រឹទ្ធិណាស់។ ពួកគេ​គួររៀបការ​ជាមួយមនុស្ស​ឆ្នាំ មមី វក និងជូត ៕

គ្រូ ឯម

ចុចអាន៖ មមីកើតឆ្នាំ១៩៩០ ក្បួនចិនទុកថា « សេះដែក» ឆ្នាំក្រោយត្រូវប្រុងប្រយ័ត្នផ្នែកអាជីព

ចុចអាន៖ មនុស្សកើតនៅឆ្នាំ ១៩៩៥ រាប់តាមក្បួនធាតុទាំងប្រាំចិន គឺ«ជ្រូកឈើ»

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា3 hours ago

កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា

កីឡា3 hours ago

ក្រុមកីឡា​បាល់បោះ Yuetai Mekongers គ្រង​តំណែង​ជើងឯក​លី​ក “league” ឆ្នាំ​២០២០

ព័ត៌មានជាតិ3 hours ago

ព្រះសង្ឃ​មួយអង្គ​ យក​ខ្សែ​ភ្លើង​ចង.ក​បញ្ចប់ជីវិត​ ក្នុង​កុដិ​

ព័ត៌មានជាតិ3 hours ago

រដ្ឋមន្ត្រី​កសិកម្ម​ជំរុញ​ឲ្យ​សហគមន៍​ព្រៃឈើ​បង្កើន​ការចិញ្ចឹម​សត្វ ត្រី និង​ដាំ​បន្លែ​បន្ថែម​ដើម្បី​បង្កើន​ប្រភព​ចំណូល

ព័ត៌មានជាតិ4 hours ago

លោក​ចម ប្រសិទ្ធ អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​លើ​វិស័យ​អាទិភាព​ជាច្រើន​កំពុងតែ​រង់ចាំ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services