ព័ត៌មានអន្ដរជាតិ
អ្នកស្រុកនិងទេសចរត្រូវជម្លៀសចេញ ព្រោះភ្លើងឆេះព្រៃដ៏ខ្លាំងលើកោះធំបំផុតរបស់ក្រិក
យោងតាមការចេញផ្សាយរបស់សារព័ត៌មានCNN កាលពីថ្ងៃទី០៣ខែកក្កដា ហេតុការណ៍ភ្លើងឆេះព្រៃដ៏ខ្លាំងមួយបានកើតឡើងនៅលើកោះ Crete ដែលជាកោះដ៏ធំបំផុតរបស់ប្រទេសក្រិក និងជាគោលដៅទេសចរណ៍ដ៏ពេញនិយម បង្ខំឱ្យមានការជម្លៀសមនុស្សប្រហែល ១ ៥០០នាក់ចេញ។

ការឆាបឆេះបានកើតឡើងចំពេលមានសីតុណ្ហភាពកើនឡើង និងកម្លាំងខ្យល់បក់បោកដល់ទៅ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលធ្វើឲ្យការពន្លត់អគ្គិភ័យមានភាពលំបាកខ្លាំង។
ជាការឆ្លើយតប រដ្ឋាភិបាលក្រិកបានដាក់ពង្រាយអ្នកពន្លត់អគ្គិភ័យជាង ២៣០នាក់ រថយន្ត ៤៦គ្រឿង និងឧទ្ធម្ភាគចក្រ ១០គ្រឿង ខណៈដែលអណ្តាតភ្លើងបានគំរាមកំហែងដល់ផ្ទះ សណ្ឋាគារ និងកន្លែងស្នាក់នៅរបស់ភ្ញៀវទេសចរជាច្រើន។ លើសពីនេះ អាជ្ញាធរបានប្រែក្លាយអគារហ្វឹកហ្វឺនកីឡាទៅជាកន្លែងសុវត្ថិភាពសម្រាប់ប្រជាជនដែលត្រូវចាកចេញពីផ្ទះសម្បែង និងអ្នកទេសចរដែលចេញពីសណ្ឋាគារ។

គួរបញ្ជាក់ថា វិបត្តិនេះកើតឡើងចំពេលដែលអឺរ៉ុបប្រយុទ្ធនឹងភ្លើងឆេះព្រៃរាលដាលបង្កឡើងដោយរលកកម្ដៅខ្លាំងនាប៉ុន្មានថ្ងៃថ្មីៗនេះ។ នៅក្នុងប្រទេសតួកគី មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញ ខណៈដែលភ្លើងបានឆាបឆេះនៅខេត្តជាច្រើន។ ភ្លើងឆេះយ៉ាងសន្ធោសន្ធៅក៏បានវាយប្រហារប្រទេសបារាំង និងអេស្ប៉ាញផងដែរ។
ទាក់ទងទៅនឹងបញ្ហានេះអ្នកជំនាញព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យភ្លើងឆេះបែបនេះកាន់តែខ្លាំង ញឹកញាប់ជាមុននិងបង្កផលប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅលើពិភពលោក៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


