កីឡា
ព្រះខ័នរាជស្វាយរៀង បាននាំចូលខ្សែប្រយុទ្ធថ្មីពីលីគកំពូល ឥណ្ឌា ប្រវត្តិមិនធម្មតា
កាលពីថ្ងៃ ព្រហស្បតិ៍ ទី ៣ ខែ កក្កដា ឆ្នាំ ២០២៥ ម្សិលមិញ ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសនាំចូលខ្សែប្រយុទ្ធកណ្តាលជនជាតិបរទេសថ្មីម្នាក់ ដើម្បីត្រៀមរដូវកាលថ្មី ២០២៥-២០២៦។

កីឡាកររូបនោះមានឈ្មោះថា Kwame Peprah គឺខ្សែប្រយុទ្ធកណ្តាលសញ្ជាតិ ហ្គាណា វ័យ ២៤ ឆ្នាំ។ គេជាកីឡាករវ័យក្មេងកំពុងពេញកម្លាំង។ បើមើលអំពីប្រវត្តិវិញក៏មិនធម្មតាដែរ ដោយមុនផ្លាស់មកកាន់ក្លិប ដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង កីឡាករ Kwame បានលេងនៅលីគកំពូល ឥណ្ឌា ជាមួយក្រុម Kerala Blasters រយៈពេល ២ រដូវកាល។

យោងតាមស្ថិតិពី Transfer Market រូបគេបង្ហាញខ្លួនសរុបបានចំនួន ៣៥ ប្រកួត រកគ្រាប់បាល់បាន ៨ គ្រាប់ និងបញ្ជូន (assist) បាន ១ គ្រាប់។ បើក្រឡេកទៅមើលប្រវត្តិក្លិបផ្សេងៗទៀត គេធ្លាប់លេងនៅក្លិប Hapoel Hadera ក្នុងលីគទី ២ របស់ប្រទេសអ៉ីស្រាអែល, ក្លិប Orlando Pirates និង Maritzburg UTD នៃលីគ អាហ្វ្រិកខាងត្បូង និង ក្លិប King Faisal ក្នុងលីគប្រទេស ហ្គាណា។ ជាមួយគ្នានេះ ខ្សែប្រយុទ្ធកម្ពស់ ១,៨១ ម៉ែត្រ ក៏ធ្លាប់ជាប់ជម្រើសជាតិ ហ្គាណា អាយុក្រោម ២៣ ឆ្នាំផងដែរ ដែលបង្ហាញខ្លួនបាន ៤ លើក រកបាន ៣ គ្រាប់។
គួរបញ្ជាក់ជាថ្មីថា Kwame Peprah គឺជាកីឡាករលេងតំណែងប្រយុទ្ធប្រអប់។ ដូច្នេះការមកដល់របស់គេ នឹងត្រូវជំនួសតំណែងខ្សែប្រយុទ្ធ Pablo Augusto ដែលបានចាកចេញកាលពីចប់រដូវកាលនេះ៕

អត្ថបទ៖ កុសល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


