ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រាប់ថា ជំនួបតាមទូរសព្ទជាមួយ ពូទីន «គ្មានបានសាច់ការអីទេ»
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្តែងការខកចិត្តបន្ទាប់ពីកិច្ចសន្ទនាតាមទូរសព្ទរយៈពេលជិតមួយម៉ោងជាមួយសមភាគីស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ដោយនិយាយថា វា«គ្មានបានសាច់ការអ្វីឡើយ» ក្នុងការឆ្ពោះទៅរកបទឈប់បាញ់នៅអ៊ុយក្រែន។

លោក ត្រាំ បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ទី៣ខែកក្កដាថា «វាជាការហៅទូរសព្ទដ៏យូរណាស់… ខ្ញុំមិនសប្បាយចិត្តនឹងរឿងនោះទេ។ ខ្ញុំមិនទទួលបានលទ្ធផលអ្វីទាល់តែសោះជាមួយគាត់»។ លោក ត្រាំ បានជំរុញឲ្យមេដឹកនាំរុស្ស៊ីទទួលយកបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ដែលសម្របសម្រួលដោយអាមេរិក ប៉ុន្តែមិនបានផលនោះឡើយ។
ការហៅទូរសព្ទរវាងមេដឹកនាំទាំងពីរ គឺជាកិច្ចសន្ទនាជាសាធារណៈលើកទី៦ គិតចាប់តាំងពីខែមករាមក។ លោក ត្រាំ និងលោក ពូទីន ក៏បានពិភាក្សាគ្នាលើបញ្ហាផ្សេងផងដែរក្រៅពីអ៊ុយក្រែន ដូចជា ស្ថានភាពនៅប្រទេសអ៊ីរ៉ង់ និងភូមិសាស្ត្រនយោបាយជាច្រើនទៀត ព្រមទាំងពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរ។
ក្រោយការហៅទូរសព្ទនេះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Yuri Ushakov បានប្រាប់ថា លោក ពូទីន និយាយទៅកាន់លោក ត្រាំ ថា ទីក្រុងមូស្គូនឹងបោះបង់ចោលគោលដៅសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែនទេ ប៉ុន្តែក៏បើកចំហសម្រាប់កិច្ចចរចាជាបន្តបន្ទាប់ផងដែរ។
ចំណែកឯរឿងផ្អាកជំនួយអាមេរិកចំពោះអ៊ុយក្រែន គេមិនទាន់ដឹងថា លោក ត្រាំ និងលោក ពូទីន បានជជែកគ្នាអំពីបញ្ហានេះដែរឬក៏អត់។ យ៉ាងណា បើតាមការអះអាងរបស់លោក ត្រាំ អាមេរិកនៅតែផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនដដែល គ្រាន់តែកាត់បន្ថយខ្លះ ពោលគឺផ្ដល់តែអាវុធសំខាន់ៗដែលចាំបាច់ប៉ុណ្ណោះ៕
ដោយ៖ ឈាង
ចុចអាន៖ ត្រាំ បញ្ជាក់ថា អាមេរិកនៅតែជួយអ៊ុយក្រែនដដែល ប៉ុន្តែជួយតែអាវុធសំខាន់ៗមួយចំនួនប៉ុណ្ណោះ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ