កីឡា
កុំភ្លេច! យប់នេះ កាន់ ម៉េងហុង បានឱកាសសងសឹកជើងខ្លាំង យ៉ាស៊ីន នៅបាយ័ន
អ្នកប្រដាល់គុនខ្មែរកាន់ ម៉េងហុង ទទួលបានឱកាសជួបកីឡាករ ប៉ែនកាក់ យ៉ាស៊ីន ជាលើកទី ២ ដោយថ្ងៃ ព្រហស្បតិ៍ ទី ៣ ខែ កក្កដា ឆ្នាំ ២០២៥ យប់នេះអ្នកទាំង ២ នឹងត្រូវជួបគ្នាដណ្តើមខ្សែក្រវាត់ម៉ារ៉ាតុង ហនុមានគុនខ្មែរ ទម្ងន់ ៥៤ គីឡូក្រាម នៅសង្វៀនស្ថានីយទូរទស្សន៍ បាយ័ន។

មុនទទួលបានកៅអីឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ ហនុមានគុនខ្មែរ ទម្ងន់ ៥៤ គីឡូក្រាមនេះ យ៉ាស៊ីន បានយកឈ្នះលើកីឡាករ ធន់ បុរី និង មហាឆ្លាត។ ចំណែកកាន់ ម៉េងហុង វិញ បានយកឈ្នះលើកីឡាករ បាន កាណុន និង ម៉ន វណ្ណី។
រម្លឹកថា កាន់ ម៉េងហុង និង យ៉ាស៊ីន ធ្លាប់បានជួបគ្នារួចម្តងហើយ កាលពីថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២៥។ លទ្ធផលនៅពេលនោះ កាន់ ម៉េងហុង ដែលមកពីក្លិប KKIF បានចាញ់ យ៉ាស៊ីន កូនសិស្សលោកគ្រូសេន ប៊ុនថេន ដោយពិន្ទុ។ បន្ទាប់ពីការប្រកួតនោះបញ្ចប់ ម៉េងហុង ហាក់មិនអស់ចិត្តនឹងលទ្ធផលនេះនោះទេ ដោយគេបានចិញ្ចឹមចិត្តចង់ជួប យ៉ាស៊ីន ម្តងទៀត ដើម្បីសងសឹក។
គួរបញ្ជាក់បន្ថែមថា នៅក្នុងកម្មវិធីនេះ ក្រៅអំពីគូផ្តាច់ព្រ័ត្រខាងលើ គឺមានការប្រកួត ៤ គូទៀត គឺជំនួបដណ្តើមលេខ ៣ រវាង់មហា ឆ្លាត និងម៉ន វណ្ណី។ ការប្រកួតមិត្តភាព រវាងបឺត សង្ឃឹម និងកីឡាករចិន ចាងស្វួយ, អ៊ួច ធារិទ្ធ និងកីឡាករឡាវ ផេតណងប៊ូ, ពេជ្រ កងចក្រ និង ថេន អាត្នោត៕

អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


