ហុងស៊ុយតុបតែងគេហដ្ឋាន និងការិយាល័យតាមទិសទាំង៤ ឱ្យលាភសំណាងហូរចូល
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

ហុងស៊ុយតុបតែងគេហដ្ឋាន និងការិយាល័យតាមទិសទាំង៤ ឱ្យលាភសំណាងហូរចូល

បានផុស

នៅ

ដើម្បីបង្កើននូវថាមពល អំណាច និងលាភសំណាងហូរចូលឥតឈប់តាមបែបហុងស៊ុយចិន KPT Plus សូមណែនាំគន្លឹះខ្លះៗក្នុងការតុបតែងគេហដ្ឋាន និងការិយាល័យរបស់អ្នកតាមទិសទាំងបួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិសខាងកើត

Who Was the Buddha, and What Did He Teach? - Lion's Roar

តាមជំនឿហុងស៊ុយ រូបសំណាកព្រះពុទ្ធអង្គជានិមិត្តសញ្ញានាំមកនូវថាមពលវិជ្ជមាន បង្រ្កាបធាតុអាក្រក់ទាំងឡាយទាំងពួង និងមកនូវសិរិសួស្ដីពេញទាំងគ្រួសារ។ នៅក្នុងគេហដ្ឋាន គួរមានរូបសំណាកព្រះពុទ្ធសម្រាប់តាំងនិងគោរពបូជា ព្រោះតាមជំនឿបុរាណពោលថា ​អាចជួយបង្កើនក្ដីសុខ បញ្ចៀសគ្រោះចង្រៃផ្សេងៗ។ ពុំនោះទេ អ្នកអាចតាំងរូបថតបុព្វបុរសគ្រួសារ ក៏បានដែរ។

ទិសខាងត្បូង

The Right Way to Burn a Candle - Candle Burning Tricks | Apartment Therapy

ភ្លើងជាវត្ថុធាតុតំណាងឲ្យភាពខ្លាំងក្លានៅទិសខាងត្បូង។ ដូច្នេះអ្នកអាចជ្រើសរើស វត្តុធាតុនានាដែលមានទម្រង់បែបភ្លើងដូចជា ទៀន រូបភាពដែលមានពណ៌ភ្លឺៗ ដើម្បីតុបតែង ឬតាំងលម្អនៅទិសនេះ ទាំងនៅក្នុងផ្ទះ និងកន្លែងការងារ។ គេជឿថា វាជួយជំរុញភាពជោគជ័យ និងការរីកចម្រើន។

ទិសខាងជើង

Smokey Hollow | Home on 129 Acres

ទឹកជាធាតុតំណាងឲ្យភាពរឹងមាំ។ នៅតំបន់ភាគខាងជើងប្រទេសចិន គេប្រើទឹកជាសញ្ញាហុងស៊ុយដែលនាំមកនូវថាមពលនៃភាពរឹងមាំលើអាជីពការងារ។ នៅទីនោះគេនិយមតុបតែងដូចជា រូបភាពទឹកហូរ ថូទឹក និងកញ្ចក់ទឹក។ ក្រៅពីនេះ ដើម្បីពង្រឹងថាមពលអាជីព អ្នកក៏អាចតាំងបង្ហាញរូបភាពដែលទាក់ទងនឹងអាជីពជាច្រើនផងដែរ ជាពិសេសតុបតែងផ្ទះឬការិយាល័យជាពណ៌ខ្មៅនិងស។

ទិសខាងលិច

Gold Dragon Wall Art | The Dragon Shop

នាគគឺជានិមិត្តសញ្ញាថាមពលហុងស៊ុយបែបបុរាណចិនដ៏មានអានុភាពនៅទិសខាងលិច។ គុជខ្យង ឬគ្រីស្តាល់នៅក្នុងក្រញ៉ាំរបស់នាគជានិមិត្តរូបនៃទ្រព្យសម្បត្តិ អំណាច និងឱកាសជាច្រើនទៀត។ តាំងលម្អរូបសំណាកនាគក្ដី ឬរូបគំនូរនាគក្ដី សុទ្ធសឹងប្រផ្នូលល្អនាំមកនូវអំណាច ភាពជោគជ័យ និងការសម្រេចបំណងប្រាថ្នា។ ក្រៅពីសត្វនាគ អ្នកអាចលម្អដោយកូនរុក្ខជាតិប្រភេទបន្លា ឬស្លឹកទ្រវែងស្រួច ក៏មិនថ្វីដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ វត្ថុ​ ៣យ៉ាង រក្សាទុកក្នុងផ្ទះ ដូចហៅសំណាងអាក្រក់មកដាក់ខ្លួន

ចុចអាន៖ តាំងរូបសត្វ ៥ ប្រភេទក្នុងផ្ទះឬការិយាល័យ អាចជួយការពារសំណាងអាក្រក់បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services