Connect with us

វប្បធម៌ ជំនឿ

សត្វមាន់ ក្នុងសុបិន តំណាងឲ្យលុយកាក់ហូរចូលឥតដាច់ និងជីវិតសប្បាយរីករាយ

បានផុស

នៅ

កាលបើសប្ដិឃើញមាន់ មិនថាកូនមាន់នោះទេ យោងតាមអប្បិយជំនឿរបស់ខ្មែរ សុទ្ធតែសំដៅ ដល់ប្រផ្នូល និងទំនាយទៅ តាមភាពជាក់ស្ដែងក្នុងសង្គម។

គ្រូ ណុប នឹង​បង្ហាញ​ប្រាប់​មិត្ត​អ្នកអាន​ដែល​គាំទ្រ​ហោរាសាស្ត្រ​ និង​សុបិន​របស់​ កម្ពុជា​ថ្មី​ ឲ្យ​បាន​ដឹង​ពី​ក្ដី​សុបិន​ឃើញ​សត្វ​មាន់​នេះ បាន​ជ្រាប​ច្បាស់​ដូច​ខាងក្រោម។

សុបិន​ឃើញ​មាន់​ឬ​កូន​មាន់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិន​នេះ​បានន័យថា ​ក្នុង​អំឡុង​ពេល​នេះ​ អ្នក​នឹង​មាន​លុយ​កាក់​ហូរ​ចូល​មក​ក្នុង​ជីវិត ឬ​ប្រហែល​ជា​ទទួល​បាន​អ្វីមួយ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ពេញចិត្ត​ក្នុង​ជីវិត​។ ប៉ុន្តែ​ចូរ​ប្រយ័ត្ន​ កុំ​លោភលន់​ហួសហេតុ​ ហើយ​ត្រូវ​ចេះ​អនុគ្រោះ​ដល់​ជីវិត។

សុបិន​ឃើញ​ខ្លួនឯង​ចង់​សម្លាប់​មាន់

បាន​ន័យ​ថា ​​ក្នុង​អំឡុង​ពេល​នេះ​ ការ​ប្រកប​អាជីវកម្ម​ដែល​អ្នក​បណ្ដាក់ទុន​ នឹង​មាន​ប្រាក់​ចំណេញ​ ឬ​ការ​លក់​កាន់តែ​ប្រសើរ ។ ត្រូវ​ចេះ​ក្ដោប​ឱកាស​នេះ​ឲ្យ​បាន​ល្អ​ និង​ខិតខំ​បន្ថែម​ទៀត​នោះ​ ផល​ចំណេញ​នឹង​បាន​មក​មិនខាន។

សុបិន​ឃើញ​ថា​ខ្លួនឯង​ចង់​ហូប​សាច់​មាន់​ជា​ខ្លាំង

បានន័យថា ​អ្នក​អាច​ជួប​ទុក្ខ​វេទនា​ផ្លូវ​ចិត្ត​ ឬ​ធ្វើឲ្យ​មិន​ស្រួល​ក្នុង​អារម្មណ៍។ ប្រសិន​បើ​មាន​ក្ដី​សុបិន​បែបនេះ ​អ្នក​កំពុង​តែ​មាន​រឿង​ដែល​ត្រូវ​គិតវែង​ឆ្ងាយ​។ ដូច្នេះ ​ចូរ​ប្រយ័ត្នប្រយែង​ឲ្យ​មែន​ទែន!

សុបិន​ឃើញ​មាន់​កំពុង​ពង ឬ​ឃើញ​មាន់​ពង

បានន័យ​ថា​​ នៅ​​ ក្នុង​ជីវិត​បច្ចុប្បន្ន​នេះ ​អ្នក​នឹង​ជួប​តែ​រឿង​ល្អៗ​ចូល​មក​ក្នុង​ជីវិត​ឥត​ដាច់​ មាន​ទាំង​អារម្មណ​រំភើប​រីករាយ ​ក្ដី​សង្ឃឹម។

ទោះយ៉ាងណា កាលបើសុបិនឃើញសត្វមាន់ គឺតំណាងឲ្យភាពសំបូរសប្បាយក្នុងជីវិត ដោយសារមាន់ជាមនុស្សឧស្សាហ៍ព្យាយាម និងមានភាពអំណត់ក្នុងកិច្ចការងារបំផុត៕

គ្រូ ណុប

ចុចអាន៖បកស្រាយពីសុបិនឃើញប្រភពទឹក មានអត្ថន័យបែបនេះសោះ!

ចុចអាន៖យល់សុបិនឃើញ ជីងចក់ តាមជំនឿ គឺទាក់ទងនឹងការងារបច្ចុប្បន្ននេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម