វប្បធម៌ ជំនឿ
«លេខផ្ទះ» ហុងស៊ុយពាក់ព័ន្ធជាមួយទ្រព្យសម្បត្តិ និងជំនួញ
អ្នកប្រហែលជាធ្លាប់ឮពីលេខហុងស៊ុយនៃរថយន្ត ឬលេខទូរសព្ទហុងស៊ុយជាដើម។ ចំណែកលេខផ្ទះហុងស៊ុយ ទំនងធ្លាប់ឮតិចតួចណាស់។ តាមពិតអ្វីៗ នៅជុំវិញខ្លួនយើង សុទ្ធសឹងតែមានថាមពលអរូបិយ ដែលអាចទស្សន៍ទាយពីជោគវាសនារបស់យើង។ ដូចគ្នានេះ សូម្បីតែលេខផ្ទះដែលយើងកំពុងស្នាក់នៅ ក៏អាចទាយពីរាសីឡើងចុះនៃម្ចាស់លំនៅបានដែរ។

ហេតុអ្វីគេចាត់ទុកលេខជាហុងស៊ុយ?
ជាយូរមកហើយ គេមានជឿថា លេខមានថាមពលពិសេសពាក់ព័ន្ធជាមួយទ្រព្យសម្បត្តិ។ លេខជាហុងស៊ុយនៃហិរញ្ញវត្ថុ ជាពិសេសវិស័យជំនួញ។ ដូច្នេះ ទើបអ្វីៗដែលមានប្រើលេខ មិនអាចផ្ដាច់ចេញពីក្បួនហុងស៊ុយឡើយ ហើយគេតែងប្រយ័ត្នពេលជ្រើសរើសលេខយកមកប្រើ។
អត្ថន័យហុងស៊ុយលេខ 0-9

ប្រសិនបើចង់មើលហុងស៊ុយនៃលេខផ្ទះ អ្នកត្រូវគណនាលេខទាំងអស់ឱ្យនៅសល់តែមួយខ្ទង់ប៉ុណ្ណោះ។ ឧទាហរណ៍ 129= 1+2+9=12 រួចយក 1+2=3 ហើយលទ្ធផលចុងក្រោយនៃលេខផ្ទះរបស់អ្នកគឺ 3។
– ផលបូកស្មើ 0 : លេខសូន្យមែនពិត តែស្ថានភាពទ្រព្យសម្បត្តិក្នុងផ្ទះមិនសូន្យដូចលេខទេ។ លុយកាក់ក្នុងផ្ទះឡើងខ្ពស់ជាបន្តបន្ទាប់ ប៉ុន្តែលេខនេះច្រើនតែមានម្ចាស់ផ្ទះដែលប្រើជីវិតឯកា។
– ផលបូកស្មើ 1: តាំងពីពេលចាប់ផ្តើមមករស់នៅ គឺរាសីល្អប្រសើរជាលំដាប់ មិនមានបញ្ហា និងឧបសគ្គអ្វីរាំងស្ទះដល់ជីវភាពទេ។ ម្ចាស់លំនៅជាមនុស្សសម្បូរគំនិតថ្មីៗ មានភាពឯកជន ប៉ុន្តែពួកគេមិនសូវចូលរួមក្នុងសង្គម។
– ផលបូកស្មើ 2: ក្នុងគ្រួសារមានការរួបរួម សាមគ្កី ស្រឡាញ់ជួយអាសារគ្នា ចំណែកជីវភាពមានតុល្យភាពល្អណាស់។
– ផលបូកស្មើ 3: លេខផ្ទះនេះសក្តិសមសម្រាប់អ្នកធ្វើការខាងផ្នែកច្នៃប្រឌិត រចនាម៉ូដ ឬជាអ្នកសិល្បៈផ្សេងៗ។ លេខ ៣ មានន័យថា ជីវិតគ្រួសារនឹងទទួលបានសុភមង្គលពេញប្រៀប។
– ផលបូកស្មើ 4: ជីវិតគ្រួសារមានស្ថិរភាព និរន្តរភាព ប៉ុន្តែចំណូលតឹងបន្តិច ហើយខាងអាជីពមានភាពលំបាកច្រើន។
– ផលបូកស្មើ 5: គ្រួសាររីករាយ ប្រាក់កាសមិនមានបញ្ហានោះទេ។
-ផលបូកស្មើ 6: ជាផ្ទះដែលមានភាពត្រជាក់ត្រជុំ ស្ងប់ស្ងាត់ និងមានស្ថិរភាពខាងចំណូល។
-ផលបូកស្មើ 7: ជាលេខផ្ដល់ភាពសុខដុមរម្យនាដល់គ្រួសារ សមាជិកក្នុងផ្ទះមានសុខភាពល្អ ប៉ុន្តែទ្រព្យសម្បត្តិមិនសូវសមប្រកប។
-ផលបូកស្មើ 8: ទ្រព្យបរិបូរណ៍ អាជីវកម្មនឹងជោគជ័យ ព្រមទាំងទទួលបាននូវសុភមង្គលគ្មានទីបញ្ចប់។
-ផលបូលស្មើ 9: ក្នុងផ្ទះមានវឌ្ឍនភាព រីកចម្រើនសឹងគ្រប់វិស័យ ឱកាសជោគជ័យនានាទទួលបានខ្ពស់ណាស់៕
អត្ថបទ៖ សន្យា
ចុចអាន៖ ស្លាកលេខឡានឬម៉ូតូបែបណា ទើបចាត់ទុកជាលេខហុងស៊ុយល្អ?
ចុចអាន៖ ក្បួនហុងស៊ុយ រៀបចំផ្ទះឱ្យមានសិរីសួស្ដី នាំភាពសុខសប្បាយដល់គ្រួសារ
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


