វប្បធម៌ ជំនឿ
ស្នាមផ្នូក ឬខ្នៅ ៤កន្លែង បញ្ជាក់ពីស្ថានភាពជីវិត និងទ្រព្យសម្បត្តិរបស់អ្នក
ក្រៅពីប្រជ្រុយ ស្នាមផ្នូក ឬខ្នៅពីកំណើតលើរាងកាយក៏អាចទស្សន៍ទាយជោគវាសនារបស់មនុស្សបានដែរ។ ពិសេសអ្នកណាដែលមានខ្នៅទាំង ៤ ទីតាំងដូចខាងក្រោម គេចាត់ទុកជាបុគ្គលដែលមានសំណាងពី «ឋានសួគ៌» ព្រមទាំងមានជីវភាពធូរធារនាពេលអនាគត។
ស្នាមផ្នូក ឬខ្នៅនៅក្រោមស្មា ផ្នែកខាងក្រោយ

ពួកគេត្រូវបានចាត់ទុកជាមនុស្សមានជោគវាសនាល្អ ខ្ពង់ខ្ពស់ណាស់។ មនុស្សដែលមានស្នាមផ្នូក ឬខ្នៅនៅក្រោមស្មា ផ្នែកខាងក្រោយ មានបុគ្គលិកលក្ខណៈទន់ភ្លន់ និងសុភាពរាបសា។ ក្នុងជីវិត និងការងារ ពួកគេច្រើនតែចេះអត់ឱន និងអាណិតអាសូរដល់មនុស្សជុំវិញខ្លួន។ ជាពិសេសមនុស្សប្រភេទនេះ មិនចូលចិត្តរបៀបរស់នៅដោយកំហឹង ការច្របូកច្របល់ និងការឈ្លោះប្រកែកគ្នានោះទេ។ ផ្ទុយទៅវិញពួកគេគ្រាន់តែចង់រស់នៅក្នុងជីវិតសាមញ្ញ និងរីករាយ ដោយប្រព្រឹត្តិនូវអំពើល្អ និងសន្សំបុណ្យកុសលប៉ុណ្ណោះ។
ស្នាមផ្នូក ឬខ្នៅនៅដើមដៃ

មនុស្សដែលមានស្នាមផ្នូកត្រង់កន្លែងនេះ កើតមកជាមួយនឹងការខិតខំប្រឹងប្រែង និងចូលចិត្តរុករកសឹងគ្រប់កន្លែង។ ពួកគេមិនភ័យខ្លាចនឹងសេចក្តីទុក្ខលំបាកឡើយ ដោយតែងតែខិតខំប្រមូលទ្រព្យទុកសម្រាប់ខ្លួនឯង។ ពេលជួបការលំបាក គេមិនចុះចាញ់ទេ ផ្ទុយទៅវិញគេខំប្រឹងប្រែងកាន់តែខ្លាំងឡើង។
ភាគច្រើននៃមនុស្សដែលមានស្នាមផ្នូក ឬខ្នៅនៅដើមដៃតែងមានចិត្តល្អ រស់នៅចេះគិតគូមុខក្រោយជានិច្ច។ ថ្វីត្បិតតែជីវិតនៅក្មេងជួបភាពលំបាកច្រើនក៏ដោយ ប៉ុន្តែបន្ទាប់ពីរៀបការរួច អ្វីៗនឹងមានភាពល្អប្រសើរឡើង។ ប្ដីប្រពន្ធចុះសម្រុងគ្នា អាពាហ៍ពិពាហ៍មានភាពរលូន ជីវិតគ្រួសារជួបតែសេចក្តីសុខ និងសុភមង្គល។
ស្នាមផ្នូក ឬខ្នៅនៅលើថ្ងាស

ស្នាមផ្នូក ឬខ្នៅនៅលើថ្ងាស ត្រូវបាននរវិទ្យាចាត់ទុកជាទីតាំងកម្របំផុត។ យោងតាមការកត់ត្រារបស់នរវិទ្យា អ្នកណាដែលមានស្នាមផ្នូក ឬខ្នៅត្រង់នេះ ជាកំណើតនៃបុគ្គលដែលនឹងកាន់តំណែងជា មេលើគេ ព្រោះភាគច្រើនពួកគេជាមនុស្សដែលមានទេពកោសល្យខ្លាំងពីធម្មជាតិ ក្រៅពីមានសមត្ថភាពពូកែហើយ គេក៏មានឆន្ទៈខ្ពស់ណាស់ដែរ។
ស្នាមផ្នូក ឬខ្នៅ នៅលើបាតដៃ ឬបាតជើង

ពួកគេជាមនុស្សមានទេពកោសល្យល្អពីកំណើត ជំនាញសឹងគ្រប់យ៉ាង និងប៉ិនប្រសប់សឹងគ្រប់រឿង។ លើសពីនេះ ពួកគេជាមនុស្សស្កប់ស្កល់នឹងខ្លួន និងឯករាជ្យក្នុងការងាររបស់ពួកគេផងដែរ។ ប្រសិនបើបុរសមាន គាត់ជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ និងមានសមត្ថភាពនាំមុខគេ ហើយប្រសិនបើស្ត្រី ពួកគេកើតមកជាបងប្អូនស្រី ឬជាប្រពន្ធដែលឧស្សាហ៍ព្យាយាម និងក្លាហាន។ អនាគតពួកគេនឹងមានជីវភាពធូរធារ ចំណែកផ្ទះនឹងសម្បូរទ្រព្យ៕
អត្ថបទ៖ សន្យា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


