វប្បធម៌ ជំនឿ
មនុស្សប្រុសស៊យបំផុត តែងមានលក្ខណៈ ៤យ៉ាងនេះ
ជីវិតមនុស្សជោគជ័យ ឬបរាជ័យ ភាគច្រើនអាស្រ័យទៅលើការប្រឹងប្រែងរបស់ពួកគេរៀងខ្លួន។ ទោះជាយ៉ាងនេះក៏ដោយ អ្នកជំនាញខាងហុងស៊ុយ ជឿស៊ុបថា ទម្រង់មុខមនុស្សម្នាក់ៗសុទ្ធសឹងបង្ហាញអំពីសំណាងល្អ ឬអាក្រក់ និងឆ្លុះបញ្ចាំងពីអនាគតបានផងដែរ។
ជាក់ស្តែង បុរសដែលមានលក្ខណៈទាំង ៤ ដូចខាងក្រោម អ្នកជំនាញផ្នែកនរវិទ្យាបានរកឃើញថា ពួកគេជាបុរសស៊យបំផុត ហើយគ្មានជោគវាសនាល្អនឹងគេនោះទេ។
១. ប្រជ្រុយនៅកណ្ដាលចិញ្ចើម

បើសុភាពបុរសណាមានប្រជ្រុយ នៅត្រង់កន្លែងនេះ គេចាត់ទុកជាប្រផ្នូលអាក្រក់ ឬគ្មានសំណាងល្អបន្តិចឡើយ។ ប្រជ្រុយកណ្ដាលចិញ្ចើម មិនអាចផ្ដល់សំណាងឲ្យកើតមានដល់ម្ចាស់នោះទេ។ ជីវិតពួកគេ ទោះខំប្រឹងប្រែង ក៏មិនអាចសុខបានពេញមួយជីវិតដែរ។ សូម្បីផ្លូវអាជីពរបស់គេក៏លំបាកខ្លាំង រីឯជីវភាពពិបាកគេចផុតពីភាពក្រីក្រណាស់។
២. ឆ្អឹងមុខធំ

ក្រៅពីប្រជ្រុយកណ្ដាលចិញ្ចើម ឆ្អឹងមុខធំ និងស្បែកមុខស្តើងក៏ជាលក្ខណៈដែលបង្ហាញថា ទោះបីខំប្រឹងអស់មួយជីវិត ក៏នៅតែក្រលំបាក។ បុរសទាំងនេះភាគច្រើនជាប្រភេទមនុស្សមិនខំធ្វើការ ខ្ជិល បង្ហិនលុយគ្រួសារ ដោយសារទម្លាប់លេងល្បែងស៊ីសង។ ទោះបីពួកគេមានទ្រព្យច្រើនបន្សល់ទុកពីឪពុកម្តាយក៏ដោយ ក៏មិនអាចសល់ក្លាយជាអ្នកមានបាន ព្រោះងប់ងល់នឹងល្បែងខ្លាំង ឯការងារកម្រអាចទុកលុយក្នុងដៃបានយូរ ហើយជីវិតក្រោយៗមកកាន់តែក្រទៅៗ។
៣. ប្រជុំចិញ្ចើមជិតគ្នា

បុរសដែលមានប្រជុំចិញ្ចើមជិតគ្នា ពិតជាជួបការលំបាកណាស់ មិនថាវ័យក្មេង ឬវ័យកណ្ដាលក្ដី ជាពិសេសវិថីសំណាង មិនងាយភព្វប្រសព្វទេ។ លើសពីនេះ ពួកគេភាគច្រើនមានចរិតតូចចង្អៀត ដូច្នេះហើយពួកគេមិនអាចធ្វើអ្វីធំដុំបានឡើយ ហើយអាជីពរបស់ពួកគេក៏មិនអាចជោគជ័យនោះដែរ។
៤. បបូរមាត់ស្តើង និងទូលាយ

បុរសដែលមានទម្រង់មាត់ធំទូលាយ និងបបូរមាត់ស្តើង ភាគច្រើនជាប្រភេទមនុស្ស ដែលមានសម្ដីសម្ដៅមិនពិរោះពិសារ ដោយតែងនិយាយពាក្យគំរោះគំរើយដាក់មនុស្សជុំវិញខ្លួន។ មិនតែប៉ុណ្ណោះ ពួកគេជាប្រភេទ ខ្លួនប្រុសមាត់ស្រី និយមនិយាយដើមអ្នកដទៃ និងខ្វះការយល់ចិត្តអ្នកផងទាំងពួង។
មនុស្សប្រុសមានមាត់បែបនេះ ជានិមិត្តសញ្ញានៃមនុស្សដែលមិនអាចរក្សាលុយនៅក្នុងដៃបាន។ ទោះបីមានលុយក្នុងដៃក្តី ប៉ុន្តែលាភសំណាង នឹងរលត់ទៅវិញ លុយកាក់ធ្លាក់ចុះ ជីវភាពជួបទុក្ខលំបាក ហើយខ្វះខាតច្រើនសឹងពេញមួយជីវិត។
យ៉ាងណាមិញ ការទស្សន៍ទាយនេះ នឹងមិនត្រឹមត្រូវ ១០០%ទេ ព្រោះជីវិតមនុស្សម្នាក់ៗ រមែងមានលក្ខណៈពិសេសរៀងខ្លួន ទោះបីជាក្រីក្រ ឱ្យតែឧស្សាហ៍ព្យាយាម បន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព មិនយូរមិនឆាប់ ជីវិតនឹងប្រសើរមិនខាន!
អត្ថបទ៖ សន្យា
ចុចអាន៖ ៥ យ៉ាងលើផ្ទៃមុខស្រ្តី ទេវតាចារជាមនុស្សសំណាងបំផុត
ចុចអាន៖ ទម្រង់ច្រមុះ ៣ប្រភេទ ចាស់ពីដើមចាត់ទុកជាមនុស្សមានបុណ្យវាសនាល្អ
-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


