វប្បធម៌ ជំនឿ
ហុងស៊ុយទម្រង់មុខ ៣ ប្រភេទ វាសនាចារមកថា ជា មហាសេដ្ឋី ទៅថ្ងៃមុខ
តើសញ្ញានៃរូបរាងកាយទូទៅអ្វីខ្លះ ដែលបង្ហាញថា មនុស្សម្នាក់នោះមានវាសនាក្លាយជាមនុស្សល្បីល្បាញ និងជាអ្នកមានបាន? មានភាពស្រដៀងគ្នារបស់មហាសេដ្ឋីជុំវិញពិភពលោក ជាញឹកញាប់ ទម្រង់មុខរាងកាយរបស់ពួកគេ គឺតំណាងឲ្យអ្វីដែលមានក្នុងជីវិតរស់នៅ។
យោងទៅតាមក្បួនពីបុរាណ សញ្ញាលើរាងកាយចំនួន ៣ ប្រភេទ ចំពោះមនុស្សដែលអាចមានវាសនាក្លាយជាអ្នកមាន គឺមានដូចជា៖
១. ទម្រង់មុខមានរាងការ៉េ

ទម្រង់មុខដែលតំណាងឲ្យទ្រព្យសម្បត្តិគឺមុខរាងការ៉េ។ នេះមានន័យថា ផ្ទៃមុខមានទទឹងស្មើគ្នាចាប់ពីថ្ងាសរហូតដល់ថ្គាម។ នេះក៏ព្រោះតែមុខមាត់តំណាងឲ្យជីវិត ហើយរូបរាង បង្ហាញពីលក្ខណៈទូទៅនៃជីវិត និងការឡើងចុះនៃភាពមានបានរបស់គេ ។
នៅក្នុងរូបវិទ្យា រាងចតុកោណមួយ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងធាតុឈើ រឹងមាំ អាចបត់បែនបាន និងលូតលាស់តាមពេលវេលា។ ចំណែកឯរាងការ៉េ តំណាងឲ្យផែនដីដែលរឹងមាំ និងមានស្ថិរភាពជាប់គ្នា។ ធាតុទាំងពីរនេះ គឺជាធាតុរឹងមាំ និងមានស្ថិរភាព ដែលត្រូវបានផ្សារភ្ចាប់គ្នា។
២. ចង្កាមូលមានសាច់ពេញនិងលេចធ្លោ

មហាសេដ្ឋីភាគច្រើនតែងមានចង្កាមូល និងលេចធ្លោជាពិសេស។ ចង្កាជានិមិត្តរូបនៃឆ្នាំជីវិតរបស់មនុស្ស។ ចង្កាដែលមានសាច់ពេញមើលទៅរឹងមាំ គឺជាសញ្ញានៃទ្រព្យសម្បត្តិក្នុងវ័យចំណាស់។
៣. ច្រមុះស្រួច

លក្ខណៈសរីរវិទ្យាទូទៅមួយផ្សេងទៀត សម្រាប់អ្នកដែលអាចក្លាយជាអ្នកមានបំផុតនៅលើពិភពលោក គឺច្រមុះមានរាងស្អាតឬស្រួច។ ច្រមុះតំណាងឲ្យទាំងការងារនិងទ្រព្យសម្បត្តិ ក្នុងអំឡុងពេលពាក់កណ្ដាលជីវិត។ មនុស្សដែលមានច្រមុះបែបនេះ ភាគច្រើនមានទ្រព្យស្តុកស្ដម្ភ ដោយសារតែសមត្ថភាពពិសេសរបស់ពួកគេ ក្នុងការធ្វើអ្វីពិសេសដែលត្រូវការជំនាញខ្ពស់៕
គ្រូ ណុប
ចុចអាន៖សុបិន ៦ យ៉ាង កំពុងបញ្ជាក់ហេតុការណ៍ក្នុងជីវិតពិត និងមិនគួរព្រងើយកន្តើយដាច់ខាត
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២១ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


