វប្បធម៌ ជំនឿ
សុបិន ៦ យ៉ាង កំពុងបញ្ជាក់ហេតុការណ៍ក្នុងជីវិតពិត និងមិនគួរព្រងើយកន្តើយដាច់ខាត
ជាញឹកញាប់ សុបិនតែងកើតមានក្នុងពេលដែលអ្នកគេងលក់ ហើយវាតែងតែបង្ហាញ ជាសញ្ញាដែលចង់បញ្ជាក់ន័យអ្វីមួយ ដល់យើង។
ទោះសុបិនឃើញហេតុភេទអ្វីក៏ដោយ យើងក៏ត្រូវដឹងឲ្យច្បាស់ពីជំនឿក្នុងយល់សប្តិ ក្រែងជាប្រផ្នូលចង់ប្រាប់រឿងអ្វីមួយ មិនថាល្អឬអាក្រក់ឡើយ។ ខាងក្រោម គឺជាសុបិន ៦ យ៉ាង ដែលត្រូវយល់ពីអត្ថន័យឲ្យបានច្បាស់លាស់ ៖
១. សុបិនឃើញបាត់បង់ ឬជាប់ក្នុងកន្លែងណាមួយដែលយើងមិនស្គាល់

ការវង្វេងបាត់ ឬជាប់អន្ទាក់ ជាធម្មតាមានន័យថា អ្នកមិនប្រាកដអំពីអ្វីដែលត្រូវធ្វើជាក់លាក់ នៅក្នុងជីវិតពិត។ មនុស្សដែលសុបិនអំពីការបាត់ខ្លួននៅក្នុងព្រៃ អាគារធំៗ ឬរចនាសម្ព័ន្ធដូចផ្ទាំងគំនូរ ជាទូទៅ តែងឆ្លុះបញ្ចាំងពីបន្ទុកផ្លូវចិត្ត រាងកាយ ហិរញ្ញវត្ថុ ឬអារម្មណ៍ដែលពួកគេកំពុងជួបប្រទះនៅក្នុងជីវិតពិត។
២. ខកខានឱកាសណាមួយ
តើអ្នកធ្លាប់សុបិនអំពីការដឹកជញ្ជូនសាធារណៈ ហើយបាត់របស់ ឬក៏ត្រូវឡានក្រុង រថភ្លើង ឬតាក់ស៊ីចេញចោលដែរទេ? ជារឿយៗមនុស្សដែលសុបិនអំពីរូបភាពបែបនេះ គឺតែងតែងផ្សារភ្ជាប់នឹងទំនោរទៅរកជីវិតពិតរបស់ពួកគេ។ សុបិននេះ អាចឆ្លុះបញ្ចាំងពីការសោកស្ដាយ ដែលពួកគេមាន ហើយមិនបានដើរតាមអ្វីដែលអ្នកចង់បាន។
៣. ឃើញរថយន្ត

មនុស្សដែលសុបិនអំពីហេតុការណ៍ទាំងនេះ ជាធម្មតាតែងឃើញខ្លួនឯងនៅក្នុង ឬក្បែររថយន្ត។ ពួកគេអាចជាអ្នកបើកបរ ឬជាអ្នកដំណើរ នៅពេលដែលពួកគេជួបប្រទះនូវការជាន់ហ្វ្រាំង កង់ឡាន ឬក៏ត្រូវបានបុកដោយឡានផ្សេងទៀត។ នៅក្នុងជីវិតពិត ជាធម្មតាមានន័យថា ពួកគេមិនបានគ្រប់គ្រងលើស្ថានភាពណាមួយ ឬអ្នកអាចឈានទៅរកបញ្ហានាពេលអនាគត មើលមិនឃើញ ។
៤. បរាជ័យតេស្តអ្វីមួយ
ហេតុការណ៍នៃសុបិន ទូទៅរួមមានមានបញ្ហាក្នុងការស្វែងរកបន្ទប់ប្រឡង ដោយមិនបានត្រៀមទុកមុន ពីកង្វះការសិក្សាឬបាត់ឧបករណ៍ដើម្បីបញ្ចប់វា។ នេះចង់បញ្ជាក់ថា អ្នកកំពុងមានអារម្មណ៍ដូចត្រូវបានគេសាកល្បងនៅក្នុងជីវិតពិត ដែលធ្វើឲ្យអ្នកព្រួយបារម្ភអំពីអនាគតនាពេលខាងមុខនេះ។
៥. ត្រូវបានគេដេញ ឬមានសត្វដេញពីក្រោយ

នេះគឺជាសុបិនទូទៅ ដែលមនុស្សមានការថប់បារម្ ភតែងតែសុបិនញឹកជាងគេ។ ជាធម្មតាពួកគេសុបិនឃើញ ត្រូវបានដេញ ដោយសត្វ មនុស្ស ឬអ្វីមួយដែលអ្នកមិនស្គាល់ ហើយធ្វើឲ្យអ្នកភ័យ។ នៅក្នុងជីវិតពិតវាមានន័យថា អ្នកកំពុងព្យាយាមរត់ចេញពីស្ថានភាពជាក់លាក់មួយ ឬវាអាចជាអារម្មណ៍ដែលអ្នកត្រៀមខ្លួន ប្រឈមមុខនឹងបញ្ហានេះ មិនថាវាជាការសោកសៅ ឬការបែកបាក់គ្នា។
៦. ធ្លាក់ឬលិចចូលទៅកន្លែងណាមួយ
មនុស្សដែលសុបិនពីហេតុការណ៍ដូចជា ពួកគេធ្លាក់ពីអាគារខ្ពស់ ឬលិចចូលក្នុងមហាសមុទ្រ នោះមានន័យថា ពួកគេមានអារម្មណ៍អស់សង្ឃឹម និងធុញទ្រាន់នៅក្នុងជីវិតសព្វថ្ងៃនេះ ឬមិនពេញចិត្តនឹងកន្លែង ដែលកំពុងរស់នៅជាដើម៕
គ្រូ ណុប
ចុចអាន៖ត្រីមាស ក្នុងសុបិន មនុស្សនៅលីវនឹងជួបស្នេហាសមប្រកប ចំណែកកិច្ចការក៏រលូន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ