ជីវិតកម្សាន្ដ
ក្រុមការងារព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញស្នាដៃតួអង្គនិមិត្តរូបតំណាងឆ្នាំមមី និងជំរុញសកម្មភាពមនុស្សធម៌
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតចូលមកដល់នាពេលខាងមុខនេះ ក្រុមការងារព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានបង្ហាញ តួអង្គនិមិត្តរូបតំណាងឆ្នាំមមីថ្មី ដែលមកជាគូ ខណៈមិនត្រឹមដើម្បីជូនពរជ័យដល់ក្រុមគ្រួសារប៉ុណ្ណោះទេ តែជាការជំរុញសកម្មភាពមនុស្សធម៌ដ៏ធំធេង សម្រាប់ជនភៀសសឹកកម្ពុជាជាច្រើនគ្រួសារ។

ខុសពីឆ្នាំកន្លង ឆ្លៀតក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រុមការងារព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានរចនាតួអង្គតុក្កតានិមិត្តរូបឆ្នាំមមី ដល់ទៅ១គូ ខណៈមិនត្រឹមតែដើម្បីអបអរ និងជូនពរប៉ុណ្ណោះទេ តែគោលបំណងធំ គឺជំរុញសកម្មភាពមនុស្សធម៌ តាមរយៈការនាំយកថវិកាពីការលក់ គាំទ្រដល់ជនភៀសសឹកកម្ពុជា ដែលពុំទាន់អាចវិលទៅលំនៅដ្ឋានវិញបាន ព្រោះតែសៀមកំពុងទន្ទ្រានកាន់កាប់ដោយខុសច្បាប់។
ក្រុមការងារព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ណែនាំថា តួអង្គនិមិត្តរូបតំណាងឆ្នាំមមីដ៏គួរឱ្យស្រលាញ់មួយគូនេះ នឹងមកជូនពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរដល់ក្រុមគ្រួសារខ្មែរទាំងអស់គ្នា ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


