វប្បធម៌ ជំនឿ
សុបិនឃើញលុយក្នុងកាបូបជីវិតនឹងអាចដោះស្រាយបញ្ហាគ្រប់យ៉ាងដោយរលូន
ជាទូទៅ ឃើញលុយនៅក្នុងក្តីសុបិន ជាប្រផ្នូលបង្ហាញមកឱ្យដឹងជាមុនថា ម្ចាស់យល់សប្តិនឹងមានសក្តានុពលជោគជ័យក្នុងជីវិតធំមួយកើតឡើង។

ឱកាសណាក៏ដោយ ជីវិតនឹងអាចដោះស្រាយគ្រប់យ៉ាងដោយគ្មានភាពតានតឹង។
ឃើញលុយទំាងខ្ទាស់ៗនៅក្នុងកាបូបនៅក្នុងក្តីសុបិន បង្ហាញឱ្យដឹងមុនថា ភាពជោគជ័យនិងរុងរឿងគឺស្ថិតនៅចំពោះមុខ អ្នកគ្រាន់តែខិតខំបន្តិចទៀត នឹងអាចសម្រេចបាន១០០ភាគរយ។
បើយល់សប្តិថា រកឃើញប្រាក់នៅក្នុងកាបូប កាបូបលុយនៅក្នុងធនាគារ កាបូបនោះមានលុយពេញ ឃើញក្រដាសប្រាក់ដុល្លារ ឬឃើញថាយើងលួចបានកាបូបលុយឬត្រូវគេលួច សូមពិនិត្យទំនាលម្អិត៖
១ សុបិនឃើញប្រាក់នៅក្នុងកាបូប

មានន័យថា អ្នកត្រូវបានគេផ្តល់ឱកាសថ្មីនិងធំស្មានមិនដល់ណាមួយ ដែលនឹងធ្វើឱ្យជីវិតរបស់ផ្លាស់ប្តូរមួយរំពេចដូចអច្ឆរិយៈ។ ប្រសិនបើកំពុងស្វែងរកការងារធ្វើមានន័យថាលិខិតផ្តល់ជូនការងារគឺនៅតាមផ្លូវជាមួយប្រាក់ខែដ៏ជាទីពេញចិត្ត។
ប្រសិនបើអ្នកកំពុងធ្វើការលើអ្វីមួយដូចជាគម្រោង មានន័យថា នឹងទទួលបានរង្វាន់ជាទម្រង់នៃជំនួយឥតសំណងឬប្រាក់រង្វាន់ធំខ្លាំង។
២ ឃើញកាបូបលុយនៅក្នុងធនាគារ
មានន័យថាអ្វីដែលអ្នកកំពុងវិនិយោគ ពេលវេលារបស់អ្នកនិងនាំមកនូវរង្វាន់ដែលនឹងមានជាទម្រង់រូបិយវត្ថុ។ រង្វាន់នឹងមានច្រើនក្នុងជីវិតពិត ការវិនិយោគនឹងមានជោគជ័យដ៏លើសលប់។
៣ ឃើញកាបូបដែលមានលុយពេញក្រដាសឬប្រាក់ដុល្លារ

នេះបញ្ជាក់ថាវាដល់ពេលដែលត្រូវទទួលផលលើអ្វីដែលអ្នកបានខំតស៊ូធ្វើហើយ។ អាចជាការទទួលដំណឹងពីប្រាក់ខែដែលប្រសើរជាងការងារបច្ចុប្បន្ន អាចជាការតំឡើងឋានៈនិងការលើកទឹកចិត្តផ្សេងទៀត។
៤ សុបិនថាអ្នកបានលួចកាបូបលុយ
វាមានន័យថាអ្នកមិនស្រួលក្នុងជីវិតទេពីព្រោះឱកាសមានតិចតួចហើយនិយោជកមិនទទួលស្គាល់តម្លៃអ្នកទេ។នេះជាប្រផ្នូលអវិជ្ជមាន។
៥ បើសុបិនកាបូបលុយត្រូវបានគេលួច

មានន័យថាអ្នកបានខិតខំហើយ ប៉ុន្តែជំនួសឱ្យការទទួលបានរង្វាន់អ្នកផ្សេងទៀតហាក់ដូចជាទទួលបានរង្វាន់ជំនួសអ្នកឬកាត់មុខបាត់៕
គ្រូ ឯម
ចុចអាន៖ មកកាត់សុបិន ដែលឃើញកាន់កាបូបលុយ
ចុចអាន៖ សុបិនឃើញលុយជាប្រផ្នូលវិជ្ជមានផ្សារភ្ជាប់ជាមួយការរីកចម្រើន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


